បែងចែកថាខ្សែ Lightning សម្រាប់ផលិតផលរបស់ Apple ជារបស់ក្លែងក្លាយ ឬ របស់គ្មានការទទួលស្គាល់ពីក្រុមហ៊ុនផ្ទាល់
ក្រុមហ៊ុន Apple ណែនាំឲ្យអតិថិជនប្រើតែគ្រឿងបន្ថែមទាំងឡាយដែលក្រុមហ៊ុនផ្ទាល់បានទទួលស្គាល់គុណភាព និង ដែលមានសញ្ញា “Made for iPod/iPhone/iPad” (ផលិតសម្រាប់ប្រើជាមួយ iPod/iPhone/iPad) តែប៉ុណ្ណោះ*។ ដូច្នេះយើងគួរតែបានដឹងអំពីបញ្ហាទាំងឡាយដែលគ្រឿងបន្ថែមប្រភេទខ្សែ Lightning ដែលក្លែងក្លាយ ឬ គ្មានការទទួលស្គាល់ អាចបង្កឡើង និង របៀបនៃការបែងចែកថារបស់សុទ្ធមានលក្ខណៈបែបណា។ ប្រសិនបើអ្នកប្រើគ្រឿងបន្ថែមប្រភេទខ្សែ Lightning ដែលក្លែងក្លាយ ឬ គ្មានការទទួលស្គាល់ អ្នកអាចនឹងជួបប្រទះបញ្ហាទាំងអស់នេះ ៖ ឧបករណ៍ iOS របស់អ្នកអាចនឹងត្រូវបានខូច ខ្សែអាចនឹងឆាប់ខូច ចុងខាងដោតចូលឧបករណ៍អាចរបេះ ឡើងក្ដៅ ឬ អាចនឹងមិនសូវត្រូវជាមួយនឹងរន្ធរបស់ឧបករណ៍បានល្អ យើងអាចនឹងបញ្ចូលទិន្នន័យ ឬ បញ្ចូលថ្មទៅក្នុងឧបករណ៍មិនកើត * មានតែក្រុមហ៊ុន Apple ខ្លួនឯងប៉ុណ្ណោះ ដែលផលិតខ្សែប្រភេទ…
