iOS 9 កាន់តែជាទីចាប់អារម្មណ៏ហើយ ជាមួយនឹងមុខងារពិសេសៗជាច្រើន មិនគួរអោយជឿ

នៅយប់ថ្ងៃច័ន្ទ រំលង​ចូល​ថ្ងៃ​អង្គារ៍​កន្លងទៅ​នេះ Apple បាន​បើក​ព្រឹត្តិ​ការណ៍ WWDC ពិសេស​ប្រចាំ​ឆ្នាំ ហើយ​អ្វី​ដែល​ធ្វើ​អោយ អ្នក​ប្រើ​ប្រាស់ ផលិត​ផល iDevice ដូចជា iPhone, iPad, iPod Touch រំភើបបំផុត​នោះគឺ ការបង្ហាញខ្លួនរបស់ iOS 9។ ក្នុងដំណាក់កាល សាកល្បងនេះ iOS 9 មានភ្ជាប់​មក​ជាមួយ លក្ខណៈពិសេស និងមុខងារថ្មីៗជាច្រើន ពិសេសៗ មិនគួរអោយជឿ ហើយវាថែមទាំង អាចដំណើរការបាន ចាប់ពី iPhone 4s, iPad mini 1 និង iPad 2 ឡើងទៅ។

លក្ខណៈពិសេសទាំង 10 របស់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9 ៖

1.  មុខងារស្វែងរក កាន់តែស្រស់ស្អាត និងងាយស្រួល

 

ពេលនេះ យើងអាចស្វែងរកអ្វីៗ នៅលើទូរស័ព្ទរបស់យើង ដូចជាឈ្មោះក្នុងបញ្ជីទូរស័ព្ទ ទីកន្លែង កម្មវិធី ហាង ពត៌មាន និងអ្វីនានា បានយ៉ាងងាយ និងលឿនរហ័សបំផុត។ នេះគឺជា ការវិវត្តន៍ខ្លួន ជាថ្មី​ហើយ របស់មុខងារ Spotlight។

2.  ប្រព័ន្ធសុវត្ថិភាព កាន់តែខ្ពស់

Apple ID កាន់តែមានប្រព័ន្ធសុវត្ថិភាពខ្ពស់ជាងមុន ដែលធ្វើអោយយើង កាន់តែមានជំនឿទុកចិត្តជាង​មុន។ ឥលូវនេះ យើងក៏អាចដាក់លេខសំងាត់ បានរហូតដល់ 6 ខ្ទង់ផងដែរ ពិសេសជាង 4 ខ្ទង់។

3.  មុខងារ Proactive

 

វាជាមុខងារថ្មី ដែលវានឹងជួយណែនាំនូវ កិច្ចការផ្សេងៗ អោយអ្នកធ្វើជានិច្ច។ ឧទាហរណ៍ ដូចជាលេងតន្ត្រី នៅពេលដែលអ្នក បានដោតកាស រឺក៏ណែនាំ មនុស្សដែលអ្នក គួរផ្ញើរសារទៅជាដើម។

4.  Passcard ត្រូវបានផ្លាស់ប្តូរទៅជា Wallet និងបន្ថែមមុខងារពិសេសៗ

 

Wallet គឺជាកម្មវិធិមួយ ប្រើប្រាស់សម្រាប់ បង់វិក័យប័ត្រ (អាចប្រើជាមួយ Apple Pay) អាចអោយយើង បន្ថែម នូវកាត បញ្ចុះតម្លៃនានា និយាយរួមជាកាបូបលុយអេឡិចត្រូនិច។

5.  កម្មវិធី Apple Map មានមុខងារ Transit Into

 

Transit Info នឹងត្រួសត្រាយ ផ្លូវដែលអ្នកត្រូវឆ្លងកាត់ ដើម្បីទៅដល់ទីតាំង នានា។ មុខងារនេះ វាមានបំពាក់រួចហើយ នៅលើ Google Map ហើយឥលូវនេះ វាក៏មាននៅលើ Apple Map ដែរ។

6.  iPad មានមុខងារ ប្រើប្រាស់កម្មវិធី ពីរនៅលើផ្ទៃអេក្រង់ តែមួយ

 

ចុងបញ្ចប់ Apple បានជួយអោយឧបករណ៍ iPad កាន់តែមានអត្ថប្រយោជន៍ ជាងមុនហើយ បន្ទាប់ពី ចំនួន​លក់ iPad ធ្លាក់ចុះគួរអោយព្រួយបារម្ភ។ មុខងារ ថ្មីនេះ អាចអោយយើង ប្រើប្រាស់កម្មវិធីពីរ ព្រមគ្នានៅ​លើ អេក្រង់តែមួយ អាចផ្ទេរ ឯកសារ ទៅវិញទៅមក យ៉ាងពិសេស។

7.  កម្មវិធី News ថ្មី

News គឺជាកម្មវិធីថ្មី ដែលមានបំពាក់ជាស្រេច ដែលវានឹងបង្ហាញ ជូននូវពត៌មាន អន្តរជាតិថ្មីៗ និងរហ័ស​ទាន់​ចិត្ត បំផុតនៅលើ ឧបករណ៍របស់អ្នក វានឹងប្រមូលផ្តុំ នូវពត៌មាន ពីប្រភពល្បីៗ មកកន្លែងតែមួយ ដើម្បី​ផ្តល់បទពិសោធដល់អ្នក កាន់តែពិសេស។

8.  កន្លែងបង្ហាញកម្មវិធី ចាស់ៗដែលបានបើក មានរូបរាងថ្មី


iOS 9 មានរចនាបថ កន្លែងបង្ហាញកម្មវិធី ចាស់ៗកំពុងដំណើរការ មានរចនាបថថ្មី ដូចទៅនឹង វេបសាយ​ ចាស់ៗដែលបានបើកដែរ។ វាអាចដំណើរការ បានរលូន រហ័ស និងទាក់ទាញភ្នែកជាងមុន។

9.  Siri កាន់តែឆ្លាតវៃ និងមានរចនាបថស្រស់ស្អាត

ឥលូវនេះ អ្នកអាចបញ្ជាអោយ Siri បើករូបភាព ដែលអ្នកបានថតនៅពេលជប់លាង រឺបញ្ជាវា អោយរំលឹក អ្នកអោយធ្វើអ្វីមួយ ជាដើម។ Siri ថ្មីនេះ អាចស្តាប់យើង បានកាន់តែល្អ វិភាគបានលឿន និងអាចបញ្ជា អោយធ្វើអ្វីៗបានច្រើន ជាងមុន។

10.  ផ្លាស់ប្តូរពីទូរស័ព្ទ Android ទៅកាន់ iOS កាន់តែស្រួល

 iOS 9 ជួយសម្រួល ដល់អ្នកដែលប្រើប្រាស់​ទូរស័ព្ទ Android ហើយចង់ប្តូរទៅប្រើ iOS វិញ​កាន់​តែ​ស្រួល ដោយគ្រាន់តែតម្លើង កម្មវិធី Move ហើយវានឹងជួយចម្លង ទិន្នន័យសំខាន់ៗនានា ដូចជាបញ្ជីទូរស័ព្ទ សារ រូបភាព វីដេអូទៅកាន់ ឧបការណ៍ iOS មួយទៀត យ៉ាងងាយស្រួល។ 

 

iOS 9 កំពុងស្ថិតនៅក្នុងដំណាក់កាល សាកល្បងនៅឡើយទែ​ ក៏ប៉ុន្តែវាពិតជាមានលក្ខណៈពិសេស ជាច្រើនមិនគួរ អោយជឿមែន។ Apple នឹងនៅបន្តបន្ថែម លក្ខណៈពិសេស ជាច្រើនទៀត រហូតដល់ពេល វាចេញអោយ​ប្រើ​ប្រាស់ ជាផ្លូវការនៅអំឡុងខែកញ្ញា។

តើអ្នកមាន ចំណាប់អារម្មណ៍​យ៉ាងណាដែរ​ចំពោះការកំណែប្រែថ្មីនេះ? គួរអោយចង់ប្រើប្រាស់ ខ្លាំង​ណាស់​មែនទេ?

 

1 comment

dardiaddips

http://onlinecasinouse.com/# casino slots slots free free slots games play slots online

Leave a comment