Tips

បែងចែកថាខ្សែ Lightning សម្រាប់ផលិតផលរបស់ Apple ជារបស់ក្លែងក្លាយ ឬ របស់គ្មានការទទួលស្គាល់ពីក្រុមហ៊ុនផ្ទាល់

បែងចែកថាខ្សែ Lightning សម្រាប់ផលិតផលរបស់ Apple ជារបស់ក្លែងក្លាយ ឬ របស់គ្មានការទទួលស្គាល់ពីក្រុមហ៊ុនផ្ទាល់

ក្រុមហ៊ុន Apple ណែនាំ​ឲ្យ​អតិថិជន​ប្រើ​តែ​គ្រឿង​បន្ថែម​ទាំងឡាយ​ដែល​ក្រុមហ៊ុន​ផ្ទាល់​បាន​ទទួល​ស្គាល់​គុណភាព និង ដែល​មាន​សញ្ញា "Made for iPod/iPhone/iPad" (ផលិត​សម្រាប់​ប្រើ​ជាមួយ iPod/iPhone/iPad) តែ​ប៉ុណ្ណោះ*។ ដូច្នេះ​យើង​គួរ​តែ​បាន​ដឹង​អំពី​បញ្ហា​ទាំងឡាយ​ដែល​គ្រឿង​បន្ថែម​ប្រភេទ​ខ្សែ Lightning ដែល​ក្លែងក្លាយ ឬ គ្មាន​ការ​ទទួល​ស្គាល់ អាច​បង្ក​ឡើង និង របៀប​នៃ​ការ​បែងចែក​ថា​របស់​សុទ្ធ​មាន​លក្ខណៈ​បែប​ណា។ ប្រសិន​បើ​អ្នក​​ប្រើ​គ្រឿង​បន្ថែម​ប្រភេទ​ខ្សែ Lightning ដែល​ក្លែងក្លាយ ឬ គ្មាន​ការ​ទទួល​ស្គាល់ អ្នក​អាច​នឹង​ជួប​ប្រទះ​បញ្ហា​ទាំង​អស់​នេះ ៖ ឧបករណ៍ iOS របស់​អ្នក​អាច​នឹង​ត្រូវ​បាន​ខូច ខ្សែ​អាច​នឹង​ឆាប់​ខូច ចុង​ខាង​ដោត​ចូល​ឧបករណ៍​អាច​របេះ ឡើង​ក្ដៅ...
Read more
ស្វែងយល់ពីថ្ម Lithium-ion របស់ក្រុមហ៊ុនក្រុមហ៊ុនផ្លែប៉ោម និង ការថែទាំឲ្យប្រើប្រាស់បានយូរអង្វែង

ស្វែងយល់ពីថ្ម Lithium-ion របស់ក្រុមហ៊ុនក្រុមហ៊ុនផ្លែប៉ោម និង ការថែទាំឲ្យប្រើប្រាស់បានយូរអង្វែង

ហេតុអ្វី Apple ប្រើថ្មប្រភេទ Lithium-ion? ប្រៀបធៀបជាមួយបច្ចេកវិទ្យានៃថ្មប្រភេទជំនាន់មុន ថ្មប្រភេទ lithium-ion អាចបញ្ចូលអគ្គិសនីបានលឿនជាង ប្រើប្រាស់បានអាយុកាលវែងជាង ហើយមានដង់ស៊ីតេនៃកម្លាំងថ្មធំជាង ផ្ទុកនៅក្នុងទ្រង់ទ្រាយតូចជាងមុន។ ប្រសិនបើលោកអ្នកបានសិក្សាពីវាបានបន្តិចទៀត វានឹងប្រើប្រាស់បានកាន់តែប្រសើរសម្រាប់លោកអ្នក។ វាធ្វើការសាកក្នុងល្បឿនលឿនដើម្បីឆាប់បានប្រើ ហើយសាកក្នុងល្បឿនយឺតវិញដើម្បីអាយុកាលបានវែង ថ្ម lithium-ion របស់ Apple ប្រើប្រាស់ការសាកល្បឿនលឿនដើម្បីទៅដល់ 80% នៃចំណុះទាំងមូលរបស់វា ឲ្យបានរហ័សបំផុត ហើយបន្ទាប់មក វាប្ដូរទៅប្រើប្រាស់ការសាកល្បឿនយឺតតក់ៗវិញ។ ថេរវេលាដើម្បីសាកទៅដល់ 80% ដំបូង គឺប្រែប្រួលអាស្រ័យទៅលើការកំណត់ផ្សេងៗរបស់ឧបករណ៍ដែលលោកអ្នកកំពុងសាក។ ដំណើរការដែលរួមបញ្ចូលគ្នាបែបនេះមិនគ្រាន់តែអាចឲ្យឧបករណ៍ឆាប់បានប្រើប៉ុណ្ណោះទេ...
Read more
ការថែទាំផលិតផលពីស្បែកសត្វធម្មជាតិ

ការថែទាំផលិតផលពីស្បែកសត្វធម្មជាតិ

ស្បែកជាវត្ថុធាតុដើមសម្រាប់ផលិតជាសម្ភារៈប្រើប្រាស់ផ្សេងៗ ដែល​មិន​គ្រាន់​តែ​ផ្ដល់​នូវ​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ផ្ដល់​ឲ្យ​នូវ​ភាព​ប្រណីត​ដល់​សម្ភារៈ​ទាំង​អស់​នោះ ព្រម​ទាំង​ផ្ដល់​នូវ​អារម្មណ៍​ល្អ​ក្នុង​ការ​ប្រើប្រាស់។ ស្បែក​ដែល​មាន​គុណភាព​ល្អ ជា​ស្បែក​ដែល​យក​ពី​រាងកាយ​របស់​សត្វ ហើយ​វា​មានភាព​ធន់ និង ប្រើប្រាស់​បាន​យូរ​អង្វែង។ លក្ខណៈសម្បត្តិ​ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ ស្បែក មាន​តម្លៃ​ខ្ពស់ ហើយ​ផលិតផល​ធ្វើ​អំពី​ស្បែក គឺ​មាន​តម្លៃ​កាន់​តែ​ខ្ពស់​ថែម​ទៀត។ ដូច្នេះ​ហើយ លោក​អ្នក​ច្បាស់​ជា​ចង់​ថែ​ទាំ​ផលិតផល​ស្បែក​របស់​លោក​អ្នក​ឲ្យ​នៅ​គង់វង្ស​បាន​យូរ​អង្វែង។ ពិត​មែន​ឬ​ទេ? លោក​អ្នក​អាច​ធ្វើ​ការ​ថែ​ទាំ​ផលិតផល​ស្បែក​របស់​លោក​អ្នក​ដោយ​ខ្លួន​ឯង​តាម​កាលៈទេសៈ និង វិធីសាស្ត្រ​ដូច​ខាង​ក្រោម ៖     ការថែទាំធម្មតា ស្បែក គឺជាវត្ថុធាតុដើមដែលពីធម្មជាតិ។ ពេលប្រើប្រាស់ផលិតផលដែលធ្វើអំពីស្បែក (ស្បែកសត្វ) លោកអ្នកត្រូវចៀសវាងពីការដែលឲ្យវាប៉ះត្រូវផ្ទាល់ជាមួយទឹក ឬ សារធាតុដែលមានជាតិអាស៊ីដ។...
Read more