ស្វែងយល់ពីថ្ម Lithium-ion របស់ក្រុមហ៊ុនក្រុមហ៊ុនផ្លែប៉ោម និង ការថែទាំឲ្យប្រើប្រាស់បានយូរអង្វែង

ហេតុអ្វី Apple ប្រើថ្មប្រភេទ Lithium-ion?

ប្រៀបធៀបជាមួយបច្ចេកវិទ្យានៃថ្មប្រភេទជំនាន់មុន ថ្មប្រភេទ lithium-ion អាចបញ្ចូលអគ្គិសនីបានលឿនជាង ប្រើប្រាស់បានអាយុកាលវែងជាង ហើយមានដង់ស៊ីតេនៃកម្លាំងថ្មធំជាង ផ្ទុកនៅក្នុងទ្រង់ទ្រាយតូចជាងមុន។ ប្រសិនបើលោកអ្នកបានសិក្សាពីវាបានបន្តិចទៀត វានឹងប្រើប្រាស់បានកាន់តែប្រសើរសម្រាប់លោកអ្នក។

វាធ្វើការសាកក្នុងល្បឿនលឿនដើម្បីឆាប់បានប្រើ ហើយសាកក្នុងល្បឿនយឺតវិញដើម្បីអាយុកាលបានវែង

ថ្ម lithium-ion របស់ Apple ប្រើប្រាស់ការសាកល្បឿនលឿនដើម្បីទៅដល់ 80% នៃចំណុះទាំងមូលរបស់វា ឲ្យបានរហ័សបំផុត ហើយបន្ទាប់មក វាប្ដូរទៅប្រើប្រាស់ការសាកល្បឿនយឺតតក់ៗវិញ។ ថេរវេលាដើម្បីសាកទៅដល់ 80% ដំបូង គឺប្រែប្រួលអាស្រ័យទៅលើការកំណត់ផ្សេងៗរបស់ឧបករណ៍ដែលលោកអ្នកកំពុងសាក។ ដំណើរការដែលរួមបញ្ចូលគ្នាបែបនេះមិនគ្រាន់តែអាចឲ្យឧបករណ៍ឆាប់បានប្រើប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអាយុកាលនៃថ្មស្ថិតស្ថេរបានយូរទៀតផង។

 

វាធ្វើឲ្យការសាកថ្មកាន់តែមានភាពងាយស្រួល

អ្នកអាចធ្វើការសាកថ្ម lithium-ion របស់អ្នកពេលណាក៏បាន។ អ្នកមិនចាំបាច់ទុកឲ្យវាប្រើរហូតដល់អស់ 100% សិន រួចទើបសាកឡើងវិញនោះទេ។ ថ្ម lithium-ion របស់ក្រុមហ៊ុន Apple ធ្វើការជាលក្ខណៈ "វដ្ដនៃការសាក"។ អ្នកនឹងប្រើថ្មអស់មួយជុំនៃវដ្ដនៃការសាក នៅពេលដែលអ្នកបានប្រើប្រាស់ថាមពលថ្មអស់ក្នុងបរិមាណដែលស្មើហ្នឹង 100% នៃទំហំផ្ទុករបស់ថ្មទាំងមូល (ប៉ុន្តែមិនមែនមានន័យថាទាល់តែប្រើតែម្ដងរហូតដល់អស់នោះទេ)។ ឧទាហរណ៍ថា អ្នកអាចប្រើវារហូតអស់ 75% នៃទំហំផ្ទុករបស់ថ្មសម្រាប់ថ្ងៃមួយ រួចហើយអ្នកដាក់សាកថ្មឡើងវិញពេញមួយយប់រហូតដល់ថ្មពេញវិញ។ ប្រសិនបើអ្នកប្រើវាអស់ 25% ទៀតនៅថ្ងៃបន្ទាប់ នោះអ្នកបានប្រើថ្មសរុបអស់ 100% ហើយសម្រាប់ពីរថ្ងៃនោះ គឺអ្នកបានប្រើវាអស់មួយជុំនៃវដ្ដនៃការសាកថ្មហើយ។ ពេលខ្លះអ្នកអាចនឹងប្រើវាចំនួនប៉ុន្មានថ្ងៃទើបអស់មួយជុំ។ ទំហំនៃការផ្ទុកថាមពលរបស់ថ្ម មិនថាប្រភេទណាក៏ដោយ នឹងថយចុះក្រោយពេលប្រើប្រាស់ និង សាកឡើងវិញ អស់មួយចំនួនជុំណានោះ។ ថ្ម lithium-ion របស់ក្រុមហ៊ុន Apple ត្រូវបានរចនាឡើងឲ្យរក្សានូវទំហំផ្ទុកថាមពលថ្មយ៉ាងហោចណាស់ 80% ធៀបនឹងគុណភាពដើម ក្រោយពេលប្រើប្រាស់អស់ជាច្រើនជុំនៃវដ្ដនៃការសាកថ្ម ដែលវាមានភាពខុសគ្នាទៅតាមប្រភេទនៃផលិតផល។

 

ការអនុវត្តដែលធ្វើឲ្យថ្មប្រើបានយូរ និង អាយុកាលប្រើប្រាស់វែង

"កម្រិតថ្ម" គឺជាថេរវេលាដែលឧបករណ៍របស់អ្នកអាចដំណើរការបានមុនពេលដែលវាត្រូវការការសាកថ្មឡើងវិញ។ "អាយុកាលថ្ម" គឺជារយៈពេលដែលថ្មរបស់អ្នកនៅប្រើបានរហូតដល់ពេលដែលត្រូវការផ្លាស់ថ្មថ្មី។ ការប្រើប្រាស់ឲ្យត្រឹមត្រូវ និង ដល់កម្រិតអតិបរមា នឹងអាចឲ្យអ្នកប្រើប្រាស់ឧបករណ៍ Apple របស់អ្នកមានប្រសិទ្ធភាពខ្ពស់បំផុត មិនថាអ្នកកំពុងប្រើប្រាស់ឧបករណ៍អ្វីនោះឡើយ។

 

គន្លឹះទូទៅសម្រាប់ប្រសិទ្ធភាពនៃការធ្វើការ​របស់​ថ្ម

ប្រើ​គ្រឿង​បន្ថែម​សម្រាប់​សាក​ថ្ម​ដែល​ជា​ផលិតផល​សុទ្ធ​ពី​ក្រុមហ៊ុន

ឧបករណ៍​របស់ Apple ធ្វើ​ការ​បាន​យ៉ាង​ល្អ​បំផុត​ជាមួយ​គ្រឿង​បន្ថែម​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផ្ទាល់ ឬ ជាមួយ​បណ្ដា​ផលិតផល​របស់​ក្រុមហ៊ុន​ដទៃ​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រុមហ៊ុន Apple ។ ខ្សែ​សម្រាប់​សាក​ថ្ម​ឧបករណ៍​អេឡិចត្រូនិច​របស់ Apple ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ផ្ចិតផ្ចង់ និង មាន​បន្ថែម​មុខងារ​ឆ្លាត​វៃ​ទៅ​ក្នុង​បន្ទះ​ក្ដារ​មេ ដែល​គ្រប់គ្រង​ការ​ផ្គត់ផ្ដង់​ថាមពល និង ចរន្ដ​អគ្គិសនី​ដែល​ចូល​ទៅ​សាក​ថ្ម​ឧបករណ៍​របស់​អ្នក ឲ្យ​សម​ស្រប​ទៅ​តាម​តម្រូវការ​បច្ចេកទេស​នៃ​ឧបករណ៍​ផ្ទាល់។ ការ​ប្រើប្រាស់​ខ្សែ​សាក​ថ្ម​ដែល​ជា​របស់​មិន​សុទ្ធ ឬ មិន​មាន​ស្តង់ដារ​ដែល​ទទួល​ស្គាល់​ដោយ Apple មិន​អាច​ធានា​នូវ​ការ​បញ្ជូន​ចរន្ដ​ថាមពល​ទៅ​ដល់​ឧបករណ៍​របស់​អ្នក​ឲ្យ​បាន​សម​ស្រប​តាម​តម្រូវការ​បច្ចេកទេស​នៃ​ឧបករណ៍​នោះ​ឡើយ ហើយ​វា​អាច​ជា​កត្តា​ដែល​នាំ​ឲ្យ​ថ្ម ឬ រន្ធ​ដោត​សាក​ថ្ម ខូច ដោយ​សារ​ភាព​មិន​ថេរ​នៃ​ចរន្ត​អគ្គិសនី​ដែល​ចូល​ទៅ​ក្នុង​ថ្ម។

ខ្សែ​សាក​ថ្ម​ដែល​ក្រុមហ៊ុន​ណែនាំ​ឲ្យ​ប្រើ គឺ​ជា​ខ្សែ​ដែល​ផលិត និង ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Apple ខ្លួន​ឯង​ផ្ទាល់។

បន្ទាន់សម័យគ្រឿងទន់ទៅជំនាន់ចុងក្រោយបង្អស់

គ្រឿងទន់ជំនាន់ថ្មីរបស់ Apple ភាគច្រើនរួមបញ្ចូលបច្ចេកវិទ្យាកាន់តែទំនើបក្នុងការជួយសន្សំសំចៃការប្រើថាមពល ដូច្នេះហើយ អ្នកគួរតែធ្វើយ៉ាងណាឲ្យឧបករណ៍របស់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបង្អស់ដែលក្រុមហ៊ុនបញ្ចេញឲ្យប្រើ។

ចៀសវាងពីសីតុណ្ហភាពបរិយាកាសជុំវិញដែលខ្ពស់ខ្លាំង

ឧបករណ៍របស់អ្នកត្រូវបានរចនាឡើងឲ្យដំណើរការបានល្អក្នុងរយៈសីតុណ្ហភាពទូលំទូលាយមួយ ដែលរយៈកម្ដៅពី 16˚ C ដល់ 22˚ C គឺជាចន្លោះដ៏ប្រពៃបំផុត។ គួរប្រយ័ត្នកុំឲ្យឧបករណ៍របស់អ្នករងនូវកម្រិតកម្ដៅខ្ពស់ជាង 35˚ C ដែលវាអាចនាំឲ្យខូចដល់ទំហំផ្ទុកនៃថ្មរបស់អ្នករៀងរហូត។ ការសាកថ្មនៅក្នុងសីតុណ្ហភាពនៃបរិយាកាសក្ដៅ រឹតតែប៉ះពាល់កាន់តែខ្លាំង។ សូម្បីតែការទុកដាក់ថ្មនៅកន្លែងក្ដៅក៏អាចធ្វើឲ្យខូចថ្មនោះ មិនអាចស្ដារឡើងវិញបានដែរ។ នៅពេលអ្នកប្រើឧបករណ៍របស់អ្នកក្នុងកន្លែងដែលត្រជាក់ខ្លាំង អ្នកនឹងសង្កេតឃើញថា កម្រិតថ្ម របស់អ្នកបានថយចុះខ្លះ ប៉ុន្តែវាជាលក្ខណៈបណ្ដោះអាសន្នប៉ុណ្ណោះ។ នៅពេលដែលសីតុណ្ហភាពរបស់ថ្មត្រឡប់ទៅរយៈដែលវាធ្វើការធម្មតាវិញ ប្រសិទ្ធភាពរបស់វានឹងត្រឡប់ទៅដូចដើមវិញដដែល។

ដោះស្រោមការពារប្រភេទខ្លះចេញពេលកំពុងសាកថ្ម

ការសាកថ្មឧបករណ៍របស់អ្នកដែលដាក់ក្នុងស្រោមការពារដែលមានម៉ូដមួយចំនួនអាចបង្កើននូវកម្ដៅក្ដៅខ្លាំង ដែលអាចប៉ះពាល់ទៅដល់ទំហំផ្ទុកថាមពលថ្ម។ ប្រសិនបើអ្នកសង្កេតឃើញថា ឧបករណ៍របស់អ្នកឡើងកម្ដៅខ្លាំងពេលអ្នកសាកថ្ម អ្នកគួរដោះស្រោមការពារចេញជាមុនសិន។

ទុកវាឲ្យមានថ្មត្រឹមពាក់កណ្ដាលបានហើយ បើអ្នកត្រូវទុកវាចោលមិនប្រើរយៈពេលយូរ

បើអ្នកចង់ទុកឧបករណ៍របស់អ្នក ដោយមិនប្រើ រយៈពេលយូរ មានកត្តាពីរដែលនឹងប៉ះពាល់ដល់សុខភាពទាំងមូលនៃថ្មរបស់អ្នក ៖ សីតុណ្ហភាពនៃបរិស្ថានជុំវិញ និង ភាគរយនៃកម្រិតថ្មដែលបានសាកបញ្ចូលនៅពេលដែលអ្នកបិទវាចោលដើម្បីទុកដាក់។ ដូច្នេះហើយ គេណែនាំឲ្យអ្នកអនុវត្តដូចតទៅ ៖

  • កុំសាកថ្មរហូតដល់ពេញ ឬ ប្រើរហូតដល់អស់រលីង។ សាកវាឲ្យទៅដល់ប្រហែល 50% បានហើយ។ បើអ្នកទុកឧបករណ៍ចោលមិនប្រើដោយថ្មវាអស់រលីង ថ្មរបស់វាអាចនឹងធ្លាក់ចូលទៅក្នុងស្ថានភាពអស់ថ្មមួយយ៉ាងជ្រៅ ដែលធ្វើឲ្យវាលែងកាន់ថ្មឡើងវិញ។ ផ្ទុយមកវិញ បើអ្នកទុកឧបករណ៍ចោលមិនប្រើដោយវាមានថ្មពេញតែម្ដង រយៈពេលយូរទៅ ថ្មនឹងបាត់បង់ទំហំផ្ទុកថាមពលអស់ខ្លះ ដែលនាំឲ្យកម្រិតថ្មប្រើប្រាស់ខ្លីជាងមុន។
  • បិទឧបករណ៍ចោលតែម្ដងដើម្បីចៀសវាងការស៊ីថ្មបន្ថែម។
  • ទុកឧបករណ៍របស់អ្នកក្នុងកន្លែងត្រជាក់ គ្មានសំណើម ដែលមានសីតុណ្ហភាពទាបជាង 32˚ C។
  • បើអ្នកប្រុងទុកឧបករណ៍របស់អ្នកចោលរយៈពេលយូរជាងប្រាំមួយខែ អ្នកត្រូវសាកថ្មវាឲ្យឡើងដល់ 50% រៀងរាល់ប្រាំមួយខែម្ដង។

អាស្រ័យលើថាអ្នកទុកឧបករណ៍អ្នកចោលយូរប៉ុណ្ណា វាអាចនឹងស្ថិតនៅក្នុងកម្រិតថ្មដែលនៅសល់ទាប ក្រោយពេលអ្នកយកវាមកបើកប្រើវិញ។ វាត្រូវការឲ្យអ្នកសាកថ្មវាដោយប្រើឆ្នាំងសាក original រយៈពេល 20នាទី មុនពេលដែលអ្នកអាចប្រើវាវិញបាន។

 

_២០០០១_ យោបល់

KaylaAmoug

Hello, did you receive my offer?
from2325214cv https://google.com

Elysearouh

laws on dating minors
what makes a good online dating name

We miss you. Join us.
Link availability is limited.
http://occultlink.com/SbJn

BeverlyJeota

Beautiful?
>>>HERE<<<

Fernebegup

Hello my friend.
Our employees wrote to you yesterday maybe…
Can I offer paid advertising on your site?

SArak

Tver mx jng b

ទុកឱ្យសេចក្តីអធិប្បាយ