Mind Tools

ឈានជើងជំហានដំបូងមកកាន់តួនាទីជាថ្នាក់ដឹកនាំ

ឈានជើងជំហានដំបូងមកកាន់តួនាទីជាថ្នាក់ដឹកនាំ

រៀនធ្វើជាអ្នកគ្រប់គ្រងដែលជោគជ័យ អ្នកគ្រប់គ្រងដែលល្អ ដឹកនាំដោយធ្វើជាឧទាហរណ៍ ប្រសិនបើអ្នកកំពុងអានអត្ថបទនេះ អាចនិយាយបានថាអ្នកគួរតែទើបបានឡើងមកកាន់តំណែងថ្មី ហើយអ្នកអាចនឹងជិតទទួលតួនាទីជាអ្នកគ្រប់គ្រងជាលើកដំបូងក៏ថាបាន។ សូមអបអរសាទរ! ជាអ្នកគ្រប់គ្រងថ្មីមួយរូប អ្នកប្រហែលជានឹងអាចប្រឈមនឹងការលំបាកមួយចំនួនដែលអ្នកមិនមានភាពស៊ាំជាមួយ ដូចជាការរៀបរាងឡើងនូវដំណើរការការងារ ការកំណត់គោលដៅនិងអាទិភាពសម្រាប់ក្រុមការងារ ឬ ការត្រួតពិនិត្យលើសកម្មភាពក្រុមការងារថាតើពួកគេកំពុងប្រើប្រាស់សក្ដានុពលដល់កម្រិតឬនៅ ជាដើម។ អ្នកអាចនឹងមានព្រួយបារម្ភពីការរំពឹងទុកពីសំណាក់មនុស្សគ្រប់គ្នាមកលើរូបអ្នក។ តើថ្នាក់លើរបស់អ្នកកំពុងតែរំពឹងថាអ្នកនឹងចាប់ផ្ដើមការងារ ហើយសម្រេចឲ្យបានក្នុងពេលដ៏ខ្លី? តើគោលដៅដែលក្រុមរបស់អ្នកបានកំណត់ វាធំខ្លាំងពេកឬយ៉ាងណា? តើអ្នកនឹងត្រូវទទួលបាននូវការជួយបំភ្លឺ និង ការជ្រោមជ្រែងអ្វីខ្លះ? មិនថាអ្នកជាបុគ្គលិកអាជីពដែលមានបទពិសោធន៍ច្រើន ហើយបានឡើងតំណែងមកជាប្រធាន ឬមួយក៏អ្នកជាបុគ្គលិកចំណូលថ្មីដែលចូលមកក្នុងតួនាទីជាថ្នាក់ដឹកនាំក៏ដោយ ការផ្លាស់ប្ដូរពីការគ្រប់គ្រងលើខ្លួនឯង មកធ្វើការគ្រប់គ្រងលើអ្នកដទៃ អាចផ្ដល់ឲ្យនូវអារម្មណ៍ដែលតានតឹង។ សំណាងល្អដែលមានអ្វីជាច្រើនដែលអ្នកអាចធ្វើបានដើម្បីត្រៀមលក្ខណៈបានល្អ។ ក្នុងអត្ថបទនេះ...
អាន​បន្ថែម