បែងចែកថាខ្សែ Lightning សម្រាប់ផលិតផលរបស់ Apple ជារបស់ក្លែងក្លាយ ឬ របស់គ្មានការទទួលស្គាល់ពីក្រុមហ៊ុនផ្ទាល់

ក្រុមហ៊ុន Apple ណែនាំ​ឲ្យ​អតិថិជន​ប្រើ​តែ​គ្រឿង​បន្ថែម​ទាំងឡាយ​ដែល​ក្រុមហ៊ុន​ផ្ទាល់​បាន​ទទួល​ស្គាល់​គុណភាព និង ដែល​មាន​សញ្ញា "Made for iPod/iPhone/iPad" (ផលិត​សម្រាប់​ប្រើ​ជាមួយ iPod/iPhone/iPad) តែ​ប៉ុណ្ណោះ*។ ដូច្នេះ​យើង​គួរ​តែ​បាន​ដឹង​អំពី​បញ្ហា​ទាំងឡាយ​ដែល​គ្រឿង​បន្ថែម​ប្រភេទ​ខ្សែ Lightning ដែល​ក្លែងក្លាយ ឬ គ្មាន​ការ​ទទួល​ស្គាល់ អាច​បង្ក​ឡើង និង របៀប​នៃ​ការ​បែងចែក​ថា​របស់​សុទ្ធ​មាន​លក្ខណៈ​បែប​ណា។

ប្រសិន​បើ​អ្នក​​ប្រើ​គ្រឿង​បន្ថែម​ប្រភេទ​ខ្សែ Lightning ដែល​ក្លែងក្លាយ ឬ គ្មាន​ការ​ទទួល​ស្គាល់ អ្នក​អាច​នឹង​ជួប​ប្រទះ​បញ្ហា​ទាំង​អស់​នេះ ៖

  • ឧបករណ៍ iOS របស់​អ្នក​អាច​នឹង​ត្រូវ​បាន​ខូច
  • ខ្សែ​អាច​នឹង​ឆាប់​ខូច
  • ចុង​ខាង​ដោត​ចូល​ឧបករណ៍​អាច​របេះ ឡើង​ក្ដៅ ឬ អាច​នឹង​មិន​សូវ​ត្រូវ​ជាមួយ​នឹង​រន្ធ​របស់​ឧបករណ៍​​បាន​ល្អ
  • យើង​អាច​នឹង​បញ្ចូល​ទិន្នន័យ ឬ បញ្ចូល​ថ្ម​ទៅ​ក្នុង​ឧបករណ៍​មិន​កើត

* មាន​តែ​ក្រុមហ៊ុន Apple ខ្លួន​ឯង​ប៉ុណ្ណោះ ដែល​ផលិត​ខ្សែ​ប្រភេទ USB-C to Lightning ។ គ្មាន​ផលិតផល​ប្រភេទ USB-C to Lighting ណា​ដែល​មាន​សញ្ញា "Made for iPod/iPhone/iPad" នោះ​ទេ។

ប្រៀបធៀប​សំបក​វេច​ខ្ចប់ និង អក្សរ​ដែល​បោះពុម្ព​នៅ​លើ​ខ្សែ​ផ្ទាល់

ដើម្បី​កំណត់​ថា​ខ្សែ និង គ្រឿង​បន្ថែម​ជា​របស់​ក្លែងក្លាយ ឬ របស់​គ្មាន​ការ​ទទួល​ស្គាល់ យើង​មើល​ឲ្យ​ច្បាស់​ទៅ​លើ​សំបក​វេច​ខ្ចប់​​ខាង​ក្រៅ និង លើ​គ្រឿង​បន្ថែម​ទាំង​នោះ​ផ្ទាល់​តែ​ម្ដង។ គ្រឿង​បន្ថែម​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ដទៃ ដែល​មាន​ការ​ទទួល​ស្គាល់ នឹង​មាន​សញ្ញា MFi នៅ​ខាង​លើ​សំបក។ រី​ឯ​ខ្សែ Lightning to USB របស់ Apple ផ្ទាល់​វិញ មាន​អក្សរ "Designed by Apple in California" (រចនា​ដោយ Apple នៅ​រដ្ឋ​កាលីហ្វរញ៉ា) និង អក្សរ "Assembled in China" (ដំឡើង​នៅ​ប្រទេស​ចិន) ឬ "Assembled in Vietnam" (ដំឡើង​នៅ​ប្រទេស​វៀតណាម) ឬ "Indústria Brasileira" នៅ​លើ​ខ្សែ ដែល​ស្ថិត​នៅ​ប្រហែល 7​អ៊ិញ ពីចុង​ខាង USB ។ យើង​នឹង​ឃើញ​លេខ​សម្គាល់​ផលិតផល (serial number) ចំនួន 12​ខ្ទង់ នៅ​ខាង​ចុង​នៃ​អក្សរ​ទាំង​នោះ។

សម្រាប់​ខ្សែ Lightning to USB ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផ្សេង​ដែល​មាន​ការ​ទទួល​ស្គាល់ ភាគ​ច្រើន​មាន​សញ្ញា​សម្គាល់​របស់​ក្រុមហ៊ុន​ដែល​ផលិត​វា នៅ​ចុង​ខាង Lightning ។

ប្រៀបធៀប​​​ចុង​ដោត និង សញ្ញា​សម្គាល់​បោះពុម្ព​ដោយ​កាំរស្មី​ឡាស៊ែរ

យើង​អាច​យក​ចុង​ដោត Lightning ចុង​ដោត USB និង សញ្ញា​សម្គាល់​បោះពុម្ព​ដោយ​កាំរស្មី​ឡាស៊ែរ មក​មើល​ថា​គ្រឿង​បន្ថែម​ណា​ដែល​ជា​របស់​ក្លែងក្លាយ ឬ របស់​គ្មាន​ការ​ទទួល​ស្គាល់។ ប្រៀបធៀប​តាម​រយៈ​រូបភាព​គំរូ​នៃ​គ្រឿង​បន្ថែម​ដែល​មាន​ការ​ទទួល​ស្គាល់​របស់ Apple និង គ្រឿង​បន្ថែម​ប្រភេទ Lightning ដែល​ក្លែងក្លាយ ឬ គ្មាន​ការ​ទទួល​ស្គាល់។ ទាំង​អស់​នេះ គ្រាន់​តែ​ជា​ផលិតផល​ក្លែងក្លាយ​មួយ​ចំនួន​ប៉ុណ្ណោះ។ វា​មាន​ប្រភេទ​ផ្សេងៗ​ទៀត​ជា​ច្រើន។

ប្រភេទ​ខ្សែ Lightning to USB (ចុង​ខាង Lightning)

ទាំង​នេះ​គឺ​ជា​គំរូ​ឧទាហរណ៍​នៃ​ចុង​ដោត Lightning នៃ​ខ្សែ Lightning to USB ។ រូប​ដំបូង​បី គឺ​ជា​របស់​ផលិតផល​ទទួល​ស្គាល់​របស់ Apple ហើយ​ក្រៅ​ពី​នោះ គឺ​របស់​ក្លែងក្លាយ ឬ គ្មាន​ការ​ទទួល​ស្គាល់។

ខ្សែ Lightning to USB របស់ Apple

 

សាច់​តែ​មួយ រលោង​ស្អាត មូលៗ ផ្នែក​លោហៈ​ចម្លង​ចរន្ត​រាប​ស្មើ​ជាមួយ​នឹង​ផ្ទៃ​ទាំង​មូល

 

ទទឹង និង បណ្ដោយ​នៃ​ក​របស់​ចុង​ដោត (ផលិតផល Apple) មាន​ទំហំ​ប៉ុន​គ្នា​ជានិច្ច (7.7mm x 12mm)

 

បណ្ដូល​នៃ​ក​របស់​ចុង​ដោត​មាន​ពណ៌​ប្រផេះ

 

ខ្សែ Lightning to USB ក្លែងក្លាយ ឬ គ្មាន​ការ​ទទួល​ស្គាល់

មិន​មែន​សាច់​តែ​មួយ មិន​រលោង​ ឬ មិន​ដូចៗ​គ្នា ជ្រុងៗ ផ្នែក​លោហៈ​ចម្លង​ចរន្ត​​មិន​រាប​ស្មើ​នឹង​ផ្ទៃ

 

ទទឺង បណ្ដោយ ប្រវែង ឬ កម្រាស់​ខុស​ពី​គ្នា ពី​មួយ​ទៅ​មួយ

 

បណ្ដូល​នៃ​ក​របស់​ចុង​ដោត​មាន​ពណ៌​ស ឬ ខ្មៅ

 

ប្រភេទ​ខ្សែ Lightning to USB (ចុង​ខាង USB)

ទាំង​នេះ​គឺ​ជា​គំរូ​ឧទាហរណ៍​នៃ​ចុង​ដោត USB នៃ​ខ្សែ Lightning to USB ។ រូប​ដំបូង​បួន គឺ​ជា​របស់​ផលិតផល​ទទួល​ស្គាល់​របស់ Apple ហើយ​ក្រៅ​ពី​នោះ គឺ​របស់​ក្លែងក្លាយ ឬ គ្មាន​ការ​ទទួល​ស្គាល់។

មុខ​តំណ​នៃ​សំបក​ក្បាល USB មាន​រាង​ចតុកោណ​ព្នាយ​សមាបាត គម្លាត​ពី​ចុង​ម្ខាងៗ​មាន​ប្រវែង​ស្មើ​គ្នា

 

ផ្នែក​លោហៈ​ចម្លង​ចរន្ត​​ក្នុង​ក្បាល USB មាន​ពណ៌​មាស

 

ផ្ទៃ​ខាង​ក្រៅ​នៃ​ក្បាល USB រលោង ស្មើ​សាច់ ផ្ទៃ​ទាំង​មូល​រាប​ស្មើ​គ្រប់​កន្លែង

 

ផ្ទៃ​នៃ​ផ្នែក​អ៊ីសូឡង់​ខណ្ឌ​ចែក​ក្បាល USB រាប​ស្មើ ដូច​គ្នា​ទាំង​អស់

 

ខ្សែ Lightning to USB ក្លែងក្លាយ

   

មុខ​តំណ​នៃ​សំបក​ក្បាល USB មាន​រាង​ចតុកោណ​ត្រង់ៗ គម្លាត​ពី​ចុង​ម្ខាងៗ​មិន​ទៀងទាត់

 

   

ផ្នែក​លោហៈ​ចម្លង​ចរន្ត​ក្នុង​ក្បាល USB មាន​ពណ៌​ទឹក​ប្រាក់

 

   

ផ្ទៃ​ខាង​ក្រៅ​នៃ​ក្បាល USB គ្រើម ឬ គ្រាប់ៗ​ធំៗ អាច​មាន​ចំណុច​កំពិត ឬ ខូង​ចូល​ក្នុង

 

   

ផ្ទៃ​នៃ​ផ្នែក​អ៊ីសូឡង់​ខណ្ឌ​ចែក​ក្បាល USB មាន​ប្រឡោះ ឬ មាន​គន្លាក់

 

ប្រភេទ​ជើង​​ត Lightning to 30-pin

ទាំង​នេះ​គឺ​ជា​គំរូ​ឧទាហរណ៍​នៃ​ក្បាល​ត Lightning to 30-pin ។ រូប​តំបូង​គឺ​ជា​របស់​ក្រុមហ៊ុន Apple ហើយ​ក្រៅ​ពី​នោះ គឺ​របស់​ក្លែងក្លាយ ឬ គ្មាន​ការ​ទទួល​ស្គាល់។

 

ជើង​​ត Lightning to 30-pin របស់ Apple

សញ្ញា​សម្គាល់​នៃ​ជើង​ត 30-pin បោះពុម្ព​ដោយ​កាំ​រស្មី​ឡាស៊ែរ​យ៉ាង​ច្បាស់

ចុង Lightning ជាប់​ជាមួយ​និង​​តួ​នៃ​ជើង​ត​តែ​ម្ដង

 

ជើង​ត Lightning to 30-pin ក្លែងក្លាយ

 

   

សញ្ញា​សម្គាល់​ព្រិល មិន​សូវ​ច្បាស់ ឬ គ្មាន​តែ​ម្ដង

ចុង Lightning ជាប់​ជាមួយ​និង​​តួ​នៃ​ជើង​ត​ ដោយ​មាន​ផ្នែក​លាន​ចេញ​មួយ​ទៀត

រាងរូវ​នៃ​ចុង Lightning មិន​ដូច​របស់​ពិត

 

ប្រភេទ​ជើង​ត Lightning to Micro USB

ទាំង​នេះ​គឺ​ជា​គំរូ​ឧទាហរណ៍​នៃ​ជើង​ត Lightning to Micro USB ។ រូប​តំបូង​គឺ​ជា​របស់​ក្រុមហ៊ុន Apple ហើយ​ក្រៅ​ពី​នោះ គឺ​របស់​ក្លែងក្លាយ ឬ គ្មាន​ការ​ទទួល​ស្គាល់។

ជើង​ត Lightning to Micro USB របស់ Apple

សញ្ញា​សម្គាល់​បោះពុម្ព​ដោយ​កាំ​រស្មី​ឡាស៊ែរ​យ៉ាង​ច្បាស់

ចុង Lightning ជាប់​ជាមួយ​និង​​តួ​នៃ​ជើង​ត​តែ​ម្ដង

 

ជើង​ត Lightning to Micro USB ក្លែងក្លាយ

  

សញ្ញា​សម្គាល់ USB ផុស ឬ គ្មាន​តែ​ម្ដង

ចុង Lightning ជាប់​ជាមួយ​និង​​តួ​នៃ​ជើង​ត​ ដោយ​មាន​ផ្នែក​លាន​ចេញ​មួយ​ទៀត

រាងរូវ​នៃ​ចុង Lightning មិន​ដូច​របស់​ពិត

 

ត្រូវការ​ទិញ​ខ្សែ Lightning to USB ដែល​ជា​របស់​ពិត?

 

ផលិតផល​ពិតដទៃ​ទៀត​ពី​ក្រុមហ៊ុន Apple

 

_២០០០១_ យោបល់

Dara

Hello

Chettra

ចុះ samsung វិញមិចបង?

ទុកឱ្យសេចក្តីអធិប្បាយ