ប្រហែលជាម៉ោង 11 ព្រឹកថ្ងៃទី 14តុលានេះ គេហទំព័រ Pangu បានធ្វើការ បញ្ចេញកម្មវិធី សម្រាប់ធ្វើការ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 9 ជាផ្លូវការ គឺជំនាន់ iOS 9.0 ដល់ iOS 9.0.2 ហើយ ឃើញថាវាពិតជា ដំណើរការមែន ដូច្នេះ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 9 គឺត្រូវបាន Jailbreak ដោយជោគជ័យពី ក្រុមហែកគុក Pangu ហើយ។
ក្រោយពេល ដែលយើងខ្ញុំបាន ធ្វើការសាកល្បងកម្មវិធី Jailbreak នេះរួចរាល់ ក៏បានធ្វើការ សាកល្បងតម្លើង Tweak មួយចំនួនផងដែរ ឃើញថាខ្លះដំណើរការ និង ខ្លះទៀតមិនដំណើរការ ប៉ុន្តែកុំមាន ការព្រួយបារម្ភអី អ្នកអាចរង់ចាំពត៌មានពី យើងខ្ញុំបាន ប្រសិនបើមាន ពត៌មានណាមួយជាផ្លូវការ ទាក់ទងនឹង Tweak ដែលដំណើរការ លើប្រព័ន្ធប្រតិបត្តិការ iOS 9 យើងនឹងធ្វើការជម្រាបជូនទៅប្រិយមិត្តនៅពេលក្រោយៗទៀត។
សម្រាប់មិត្តអ្នកអាន ដែលមានបំណងចង់ធ្វើការ Jailbreak ជាដំបូងសូមធ្វើការ ទាញយកកម្មវិធីសម្រាប់ Jailbreak ពីគេហទំព័រ Pangu ជាមុនសិន និង ចុចពាក្យ Download ឬ អ្នកអាចចុចតាមរយៈ តំណរនេះ
មុននឹងធ្វើការ Jailbreak សូមមើលតម្រូវការខាងក្រោមជាមុនសិន
- ឧបករណ៍ដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ iOS 9 ជំនាន់ 9.0 ដល់ 9.0.2
- ត្រូវដោះ iCloud និង បិទ Passcode ហើយបើក Airplane Mode ដើម្បីធ្វើការ Jailbreak
- សូម Back Up ទិន្នន័យអ្នកទុកជាមុនសិន ជៀសវាងការបាត់បង់ផ្សេងៗ
- មានការតម្លើង កម្មវិធី iTune លើកុំព្យូទ័ររបស់អ្នកជាមុនសិន ប្រសិនបើកុំព្យូទ័ររបស់អ្នកមិនដំណើរការ Driver អ្នកអាចទាញយក កម្មវិធីនេះ (សម្រាប់កុំព្យូទ័រ 64 bit) និង ធ្វើការតម្លើង ជាមុនសិន បន្ទាប់មកវានឹងស្គាល់ជាមួយ ឧបករណ៍របស់អ្នក
1241 comments
zyHGDhJWaVkZrj
APWczrRTij
LhMjsYvUFSxgIJK
foiQRXcuqSFEdbVl
BthYfXHlZ