យុទ្ធសាស្ត្រដែលលោក លីក្វាន់យូ ប្រែក្លាយសិង្ហបុរីពីបាតដៃទទេ ជាប្រទេសជឿនលឿន (Video)

លោកលីក្វាន់យូ (Lee Kuan Yew) ​​បាន​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​សិង្ហបុរី​នៅ​ថ្ងៃ​ ទី ៣ ខែ ឧសភា ឆ្នាំ ១៩៥៩ ពោល​គឺ​រយៈ​ពេល ៤ ឆ្នាំ​ក្រោយ​គណបក្ស​ចលនា​ប្រជាជន ( People’s Action Party) ​ត្រូវ​បាន​បង្កើត​ឡើង។ តំណែង​នាយករដ្ឋមន្ត្រី​​បាន​បញ្ចប់​ទាំងស្រុង​នៅ​ឆ្នាំ ១៩៩០ ​ដោយ​ការលាលែង​ពី​តំណែង​ បន្ទាប់​ពី​​កាន់អំណាច​រយៈពេល ៣១ ឆ្នាំ។

 

ថ្វីត្បិត​បិតា​ស្ថាបនិក​ និង​ជា​អតីត​នាយករដ្ឋមន្ត្រី​​រូប​នេះ​ទទួលមរណៈភាព​កាល​ពី​ថ្ងៃ​ទី ២៣ មីនា​កន្លង​ទៅ​​ថ្មីៗ​​នេះ​ក៏ដោយ ក៏​​កេរដំណែល​ដ៏​វិសេសវិសាល​​សម្រាប់​មាតុភូមិ​របស់​លោក​នៅ​តែ​ដក់ជាប់​​ក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាជន​របស់​លោក​គ្រប់រូប។

 

ហេតុ​នេះ​ហើយ​ នៅ​ពេល​ដែល​គេ​និយាយ​អំពី​ប្រទេស​សិង្ហបុរី ដែល​រីក​ចម្រើន​មក​ទល់​សព្វថ្ងៃ គេ​មិន​អាច​មិន​និយាយ​អំពី​ឈ្មោះ​លោក លីក្វាន់យូ​ទេ​ ព្រោះ​លោក​លីក្វាន់យូ (Lee Kuan Yew) ជា​បិតា​ស្ថាបនិក (Founding Father) នៃ​ប្រទេស​សិង្ហបុរី​សម័យ​ទំនើប (modern Singapore) និង​ជា​រដ្ឋ​បុរស (statesman) ដ៏​ឆ្នើម​របស់​ប្រទេស​សិង្ហបុរី។

 

នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ចោទសួរ​ឡើង​ថា តើ​លោក​លីក្វាន់យូ មាន​យុទ្ធសាស្ត្រ​ពិសេសៗ​អ្វី​ខ្លះ ដែល​អាច​ប្រែក្លាយ​ប្រទេស​​​​​សិង្ហបុរី ដែល​ធ្លាប់​ជា​ដែន​កោះ​លិច​ទឹក ហើយ​មាន​ទំហំ​តូច​ត្រឹម​តែ​ជាង ២០ គីឡូម៉ែត្រ​គុណ​នឹង​ជាង ២០ គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្លាយ​ទៅ​​ជា​​​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន ​ជា​ខ្លា​​នៅ​​អាស៊ី​ (Asia’s Tiger) ដោយ​របៀបណា?​​

កាល​ពី​ជាង​ ៥០ ឆ្នាំ​មុន​​ គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​ដែល​នាយករដ្ឋមន្ត្រី​រូប​​នេះ​ទើប​តែ​ចូល​កាន់​តំណែង សិង្ហបុរី​ជា​ប្រទេស​​ក្រីក្រ ​ស្ថិត​នៅ​លើ​កូន​​កោះ​ដ៏​តូច​មួយ​ដែល​​ប្រជាពលរដ្ឋ​របស់​ខ្លួន​រក​ចំណូល​បាន​ត្រឹមតែ ៣២០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ (ប្រាក់​ចំណូល​ធៀប​​នឹង​បច្ចុប្បន្ន)។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក CIA។ ​

 

បន្ទាប់​ពី​សិង្ហបុរី​ផ្ដាច់​ខ្លួន​ពី​សហព័ន្ធ​ម៉ាឡេ (Malay Federation) ហើយ​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ​ពេញ​លេញ​នៅ​ថ្ងៃ​ទី ៩ សីហា ឆ្នាំ ១៩៦៥ ដែនដី​ដ៏​តូច​ចង្អៀត​មួយ​នេះ​បាន​ប្រឈម​នឹង​បញ្ហា​ប្រឈមមុខ​ច្រើន​​ណាស់ ព្រោះ​កាលណោះ​នៅ​កវែកកឆ្នាំង និង​ខ្វះ​សព្វ​ខ្វះ​គ្រប់ ៖ ​​កង្វះខាត​ធនធាន​ធម្មជាតិ (សូម្បី​តែ​ទឹក​សាប​ក៏​ត្រូវ​ទិញ​ពី​ម៉ាឡេស៊ី) និង ​ធនធាន​មនុស្ស អត្រា​គ្មាន​ការងារ​ធ្វើ  ២/៣ ឬ ៧០% នៃ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​​ កង្វះ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត។ មួយវិញទៀត អំពី​ផ្នែក​នយោបាយ និង​សន្តិសុខជាតិ ក៏​សិង្ហបុរី​បាន​រង​សម្ពាធ​ពី​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​​​ ដែល​ជា​ប្រទេស​ធំៗ​នៅ​ក្បែរ​ខាង។ សម្ពាធ​នេះ​គឺ​ជា​បទពិសោធន៍​ដ៏​​ជូរចត់​បំផុត​​របស់​សិង្ហបុរី។

 

កាលណោះ ដែនដី​ដ៏​កម្សត់​មួយ​នេះ មិន​សូវ​មាន​វិនិយោគិន​ធំៗ ពី​ប្រទេស​មហាអំណាច គេ​ចាប់​អារម្មណ៍ ហើយ​ទៅ​បណ្ដាក់​ទុន​រកស៊ី​នៅ​ប្រទេស​ដ៏​តូច និង​កម្សត់​នេះ​ទេ។

 

ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​បែប​នេះ ដំណោះស្រាយ​របស់​លោក លី នៅ​ពេល​នោះ​គឺ​ថា រិះរក​វិធី​ធ្វើ​យ៉ាង​ណា​ស្វែង​រក​ជំនួយ​ពី​បរទេស​ឲ្យ​បាន​ច្រើន​សម្រាប់​ជួយ​ដោះ​ស្រាយ​ស្ថានការណ៍​ទាល់ច្រក។ តែ​​សំណើ​របស់​លោក​ត្រូវ​បាន​ ​​ផ្អឹប​​ទុក ​គ្មាន​​សហគមន៍​​អន្តរជាតិ​ណា​មួយ​អើពើ​ទាល់តែសោះ។ នេះ​បាន​ធ្វើ​ឲ្យ​សិង្ហបុរី​ ​​​ប្រឹង​រស់​ដោយ​ខ្លួន​ឯង​បន្ត​ទៅ​ទៀត។

ក្នុង​នាម​​ជា​​អ្នក​ដឹកនាំ​រដ្ឋាភិបាល​ នេះ​​ប្រៀប​ដូច​ជា​ព្រនង់​ដ៏​ធំ​មួយ​ត្រូវ​បាន​គេ​យក​មក​សំពង​ក្បាល​របស់​លោក។ ហេតុ​ដូច្នេះ​ហើយ អ្វី​ដែល​​ជា​ការ​ចងចាំ​បំផុត​របស់​លោក លី​ ​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ គឺ​ការ​ប្ដេជ្ញា​ចិត្ត​​ដ៏​មុតមាំ​មួយ​ក្នុង​ការ​​ប្រែ​ក្លាយ​សិង្ហបុរី​ដែល​កាលណោះ​មាន​ឈ្មោះ​ជា​ប្រទេស​តតិយលោក (Third-World Nation – បច្ចុប្បន្ន​ពាក្យ​នេះ​ប្ដូរ​មក​ជា «ប្រទេស​កំពុង​អភិវឌ្ឍ») មក​ជា​ប្រទេស​ទី១ ​(ប្រទេស​​អ្នក​មាន​ ដែល​សេដ្ឋកិច្ច​ជឿនលឿន​ឈាន​មុខ​គេ) – ”From Third World to First” ឲ្យ​ខាង​តែ​បាន។

 

យុទ្ធសាស្ត្រ​ដំបូង​​របស់​លោក លី​ ​​ដើម្បី​​អភិវឌ្ឍ​សេដ្ឋកិច្ច និង ដោះស្រាយ​បញ្ហា​អត្រា​គ្មាន​ការងារ​ធ្វើ​​គឺ​ថា លោក​បើក​ឲ្យ​មាន​កម្មវិធី​​អភិវឌ្ឍ​លើ​វិស័យ​ឧស្សាហូបនីយកម្ម ( Industrialization) ដ៏​សមស្រប​មួយ​ដោយ​ប្រើ​កម្លាំង​​ពលកម្ម​ចេញ​ពី​ពលរដ្ឋ​របស់​ខ្លួន។ តែ​​វា​មិនមែន​ដូច​ការ​គ្រោង​ទុក​ឯ​​ណា ត្បិតអី​ពលរដ្ឋ​របស់​ខ្លួន​គ្មាន​ជំនាញ​ និង បទពិសោធន៍​ខាង​វិស័យ​នេះ​​​​តាំង​​ពី​​ដើម​រៀង​មក។ កម្លាំង​ពលកម្ម​ដែល​មាន​ស្រាប់​ ភាគច្រើន​មានតែ​លើ​វិស័យ​ជំនួញ និង សេវាកម្ម​តែ​ប៉ុណ្ណោះ។

 

ម្យ៉ាង​វិញ​ទៀត ​វិស័យ​នេះ​​​​ក៏​មិន​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​របស់​លោក ​អាច​រៀន​​ឲ្យ​ស្ទាត់​ជំនាញ​បាន​ក្នុង​រយៈពេល​ដ៏​ខ្លី​ និង ងាយស្រួល​បាន​ឡើយ។ យ៉ាងណាមិញ សិង្ហបុរី​ត្រូវ​តែ​បង្ខំ​ចិត្ត​ដើម្បី​ស្វែង​រក​​ឱកាស​ឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​ហួស​ពី​ព្រំដែន​របស់​ខ្លួន​ ដើម្បី​​ពង្រីក​ និង អភិវឌ្ឍ​លើ​វិស័យ​ឧស្សាហកម្ម​នេះ។

 

ក្នុង​ស្ថានការណ៍​​មួយ​ដែល​សេដ្ឋកិច្ច​នៅ​ទន់​ខ្សោយ និង សម្ពាធ​គ្មាន​ការងារ​​ធ្វើ​ដល់​ប្រជាពលរដ្ឋ ​នា​កំឡុង​ទសវត្ស​ទី ៦០ លោក លី​បាន​ចាប់​ផ្តើម​ដក​ស្រង់​បទពិសោធន៍​ថ្មី​ពី​ចរន្ត​សកលភាវូបនីយកម្ម (Globalization)​នៅ​ជុំវិញ​ពិភពលោក។

នា​ដំណាក់កាល​នោះ លោក​បាន​រៀន​សូត្រ​តាម​អ៊ីស្រាអែល​ដែល​ជា​ប្រទេស​ដ៏​តូច​មួយ​នៅ​តំបន់​មជ្ឈិមបូព៌ា ​​ដែល​ត្រូវ​ពួក​អារ៉ាប់​ព្រួត​គ្នា​វាយ​ពី​គ្រប់​ជ្រុង។ ប៉ុន្តែ​ភាព​ជោគជ័យ​អ៊ីស្រាអែល​យក​ឈ្នះ​លើ​បច្ចាមិត្ត​របស់​ខ្លួន​ក៏ដោយ​សារ​រដ្ឋ​មួយ​នេះ​​ចេះ​បង្កើត​ទំនាក់ទំនង​​​យ៉ាង​រឹងមាំ​​​​ជា​មួយ​ប្រទេស​មហាអំណាច​ធំៗ​ដូចជា​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច។

 

នេះ​ជា​ចំណុច​ចាប់​ផ្តើម​មួយ​របស់​លោក​ លី និង សហការី​របស់​លោក​ដើម្បី​រៀន​សូត្រ​តាម ហើយ​ចាប់​ផ្តើម​សម្លឹង​មើល​ឱកាស​នៃ​ការ​អភិវឌ្ឍ​ជា​មួយ​នឹង​​មហាអំណាច​ពិភពលោក​នានា​សម្រាប់​ធ្វើ​ជា​កិច្ច​សហប្រតិបត្តិការ​​​ពហុភាគី​​​​ សំដៅ​លើក​ស្ទួយ​​វិស័យ​​ឧស្សាហកម្ម​នៅ​សិង្ហបុរី។

 

លោក លី ​យល់​ឃើញ​ថា ការ​កៀងគរ​​​អ្នក​វិនិយោគ​ពី​ក្រៅ​ស្រុក ឲ្យ​ទៅ​បោះ​ទុន​រកស៊ី​នៅ​​​ប្រទេស​របស់​លោក គឺ​ជា​កូនសោ​ដ៏​សំខាន់​​មួយ​ធ្វើ​ឲ្យ​សិង្ហបុរី​អាច​​ឈាន​ទៅ​រក​ប្រទេស​មួយ​មាន​សេដ្ឋកិច្ច​លូតលាស់​នៅ​ពេល​អនាគត។ ប៉ុន្តែ​បញ្ហា​ចោទ​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​របស់​លោក​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ទើប​អាច​ទាក់ទាញ​ និង ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគិន​​មក​ពី​ក្រៅ​ស្រុក​បាន ក្នុង​ស្ថានភាព​ដែល​សិង្ហបុរី​នៅ​ខ្វះ​ធនធាន​គ្រប់សព្វ​បែប​យ៉ាង​​នៅ​ឡើយ​?

 

ប្រកា​នេះ​បាន​ធ្វើ​​ឲ្យ​លោក លី​បង្កើត​យុទ្ធសាស្ត្រ​​​ថ្មី​ដែល​នោះ​គឺ​ថា អត្រា​បង់ពន្ធ​ក្នុង​តម្លៃ​ទាប ការ​បង្កើត​បរិយាកាស​សង្គម​​​​​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​មួយ ​មាន​សណ្ដាប់ធ្នាប់​ល្អ ទាំង​សណ្ដាប់​ធ្នាប់​សង្គម បរិស្ថាន​ស្អាត ចរាចរ​ល្អ សង្គម​គ្មាន​ភាព​អនាធិបតេយ្យ គ្មាន​អំពើ​ឆក់​ប្លន់ ឬ​ទិដ្ឋភាព​អសកម្ម​អ្វី​ទាំងអស់។ ទាំង​នេះ​​ត្រូវ​តែ​មាន​នៅ​​​លើ​ទឹកដី​សិង្ហបុរី ដើម្បី​អាច​ធានា​​បាន​ដល់​អ្នក​វិនិយោគ។

លោក​លីក្វាន់យូ ជា​មេដឹកនាំ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​បំផុត (commitment) ក្នុង​ការ​សម្រេច​ឲ្យ​បាន​ផែនការ​ដែល​លោក​ដាក់​ចេញ ទោះ​បី​ត្រូវ​បង់​ក្នុង​តម្លៃ​ណា​ក៏​ដោយ (at all cost)។ មាន​ន័យ​ថា​អ្វី​ដែល​លោក​ដាក់​ចេញ​មក​ ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន ដោយ​គ្មាន​ការ​លើក​លែង គ្មាន​អ្វី​មក​រារាំង គ្មាន​អ្វី​មក​ហាម​ឃាត់​​បាន​ឡើយ​។ ​​

 

ដើម្បី​​ធ្វើ​​​​​ឲ្យ​គោល​នយោបាយ​នេះ​ត្រូវ​បាន​អនុវត្ត​បាន​ប្រកប​ដោយ​​ប្រសិទ្ធភាព​​ខ្ពស់ លោក​លី បាន​យល់​ឃើញ​ថា​ សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​​​រឹត​បន្តឹង​បន្តិច​ និង ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​រដ្ឋាភិបាល ​អត្តាធិបតេយ្យ (Autocrat)  ឬ រដ្ឋាភិបាល​​អាជ្ញា​និយម​ (authoritarianism) ដើម្បី​ធានា​ថា ពលរដ្ឋ​ម្នាក់ៗ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការ​សង្គម។ មន្ត្រី​រដ្ឋការ ឬ បុគ្គល​ណា​ក៏ដោយ ដែល​​ប្រព្រឹត្ត​បទល្មើស​​​​ធំៗ​មួយ​ចំនួន​រួម​ទាំង​ការ​​ជួញដូរ​​គ្រឿងញៀន ឬ ប្រព្រឹត្ត​អំពើ​ពុករលួយ​ ត្រូវ​តែ​ដាក់​ទោស​ប្រហារ​ជីវិត។ មាន​ន័យ​ថា​លោក​មិន​ប្រកាន់​បក្សពួក។

2 comments

enanoyut

] Omvehivo euf.fifr.ismart9.com.bwa.ui http://slkjfdf.net/

uxxenoxzxil

] Iiuuuye wah.pymc.ismart9.com.yvk.lx http://slkjfdf.net/

Leave a comment