ជាទូទៅវិវាទការងាររវាងអ្នកដឹកនាំ និង បុគ្គលិកតែងកើតមានឡើងពីកត្តាមួយចំនួនជុំវិញទំនាស់ផលប្រយោជន៍នៅក្នុងការងារនេះតែម្តង។ អ្នកគ្រប់គ្រងខ្លះបានមើលរំលងសមត្ថភាពបុគ្គលិក តែចូលចិត្តលើកតម្កើងខ្លួនឯងជាធំ គិតថាខ្លួនឯងត្រូវគ្រប់យ៉ាង មិនយូរមិនឆាប់ក្រុមហ៊ុននោះនឹងសល់តែស្បែកនឹងឆ្អឹងជាមិនខាន។
ហេតុដូច្នេះហើយ ក្នុងនាមជាអ្នកគ្រប់គ្រងល្អ មិនមែនជារឿងមួយងាយស្រួលនោះឡើយ ពោលគឺត្រូវបង្កើតឲ្យមានប្រសិទ្ធភាពក្នុងលទ្ធផល និង ទំនាក់ទំនងការងារ តម្លាភាពរវាងបុគ្គលិកម្នាក់ទៅបុគ្គលិកម្នាក់ទៀតជាដើម ដើម្បីឲ្យស្ថាប័នទាំងមូលបោះជំហានទៅមុខ។ ប៉ុន្តែបើអ្នកគ្រប់គ្រងនោះប្រព្រឹត្តកំហុសចំនួន៤ ខាងក្រោមនេះ ទោះបីជាឲ្យប្រាក់ខែរាប់ពាន់ដុល្លារក៏គ្មានបុគ្គលិកណាធ្វើការជាមួយដែរ៖
១) និយាយកុហកច្រើន
មិនចំពោះថាអ្នកគ្រប់គ្រង និយាយ ឬ ពិភាក្សាអ្វីក៏ដោយ គ្មានហេតុផលណាមួយដែលនាំឲ្យខ្លួនបង្ហាញភាពមិនស្មោះត្រង់ដល់បុគ្គលិកនោះឡើយ។ អ្នកគ្រប់គ្រងល្អ មិនត្រូវមានអ្វីជាអាថ៌កំបាំង ឬ យកលេសច្រើនគ្មានហេតុផលនោះទេ។ ផ្ទុយទៅវិញអ្នកគ្រប់គ្រងល្អ គឺជាអ្នកគ្រប់គ្រងដែលពោរពេញដោយសុចរិតភាព និង មានទំនាក់ទំនងល្អជាមួយបុគ្គលិកគ្រប់ជាន់ថ្នាក់។ ហេតុដូច្នេះភាពជាអ្នកគ្រប់គ្រងត្រូវជៀសវាងបញ្ហាភូតកុហកនេះ បើមិនដូច្នេះទេ ខ្លួននឹងបាត់បង់ទំនុកចិត្ត និង ការគោរពពីក្រុមការងាររបស់ខ្លួនជាមិនខាន។
២) ធ្វើខ្លួនជាអ្នកចេះដឹងគ្រប់រឿងទាំងអស់
នៅពេលដែលបុគ្គលិកម្នាក់មានមុខតំណែងជាអ្នកគ្រប់គ្រង បុគ្គលនោះប្រហែលជាគិតថា ខ្លួនមានគំនិតល្អ និង សមត្ថភាពគ្រប់គ្រាន់សម្រាប់កាន់មុខតំណែងនេះ។ យ៉ាងណាមិញ សូមកុំភ្លេចថា បុគ្គលិក ឬ កូនចៅខ្លួនក៏មានគំនិតល្អៗដូចខ្លួនដែរ។ ប្រសិនបើអ្នកគ្រប់គ្រងគិតថាខ្លួនគឺជាមនុស្សតែមួយគត់ឈានមុខគេ និងដឹងគ្រប់រឿង ឬ ភាសាម្យ៉ាងទៀតថា ចេះតែឯងនោះ នៅទីបំផុត មិនយូរមិនឆាប់សូមត្រៀមយកលិខិតលាឈប់ពីបុគ្គលិកឲ្យហើយទៅ។ យ៉ាងណាមិញ អ្នកគ្រប់គ្រងអាចរក្សាទំនាក់ទំនងការងារល្អប្រសើរតាមរយៈផ្តល់ឱកាសឲ្យពួកគេម្នាក់ៗបញ្ចេញទស្សនៈ គំនិតយោបល់ និង សំណើជាមតិរិៈគន់មួយចំនួនសំដៅធ្វើឲ្យសមិទ្ធផលការងារកាន់តែប្រសើរឡើង។
៣) មិនទុកចិត្តដល់បុគ្គលិកគ្រប់គ្នា
នៅកន្លែងការងារមិនមែនជាទីឃុំឃាំងដែលអ្នកគ្រប់គ្រងត្រូវតែចាក់សោច្រវាក់ ឃ្លាំមើលគ្រប់ពេលនោះឡើយ ហើយបើព្យាយាមឈរនៅកៀកស្មាអោបដៃ ស៊ើបអង្កេត និង សាកសួរពួកគេគ្រប់ជំហាននោះ ពួកគេនឹងបាត់បង់ជំនឿជឿជាក់ និង អាក់អន់ស្រពន់ចិត្តជាមិនខាន។ ផ្ទុយទៅវិញ ភាពជាអ្នកគ្រប់គ្រងដឹកនាំស្ថាប័ន ត្រូវផ្តល់ទំនុកចិត្តដល់បុគ្គលិក ដាក់ការងារឲ្យពួកគេធ្វើ បញ្ចេញសមត្ថភាពរបស់ខ្លួន ។ សម្រាប់អ្នកគ្រប់គ្រងវិញ គ្រាន់តែដើរតួនាំផ្លូវ និង នៅពីក្រោយដើម្បីជំរុញលើកទឹកចិត្តគ្រប់ជំហាន ព្រមទាំងផ្តល់មតិកែលំអបានហើយ នេះទើបអាចរំពឹងបានលទ្ធផលជាផ្លែផ្កាមកវិញបានពីពួកគេ។
៤) បង្កើតការសម្រេចចិត្តខុស
វាជារឿងល្អនៅពេលដែលអ្នកគ្រប់គ្រងមួយរូប គឺជាមិត្តភក្ដិស្និទ្ធស្នាលនៃបុគ្គលិករបស់ខ្លួន។ ប៉ុន្តែអ្វីដែលសំខាន់ទៀតនោះគឺត្រូវចាំថា បុគ្គលនោះនៅតែជាអ្នកគ្រប់គ្រងរបស់ពួកគេ។ ហេតុដូច្នេះ រាល់ការសម្រេចចិត្តក្នុងការងារ វាប្រាកដណាស់ដែលថា ក្នុងនាមជាអ្នកគ្រប់គ្រង ការសម្រេចចិត្តរបស់ខ្លួនត្រូវធ្វើឡើងឲ្យមានភាពស៊ីចង្វាក់បំផុតទៅនឹងអ្វីដែលជាការលើកឡើងរបស់ពួកគេម្នាក់។
នេះមិនមែនជាអ្វីដែលអ្នកគ្រប់គ្រងទាំងអស់ត្រូវសម្រេចចិត្តដោយឯកឯង ហ៊ានអារកាត់ដោយមិនបានពិភាក្សាជាមុននោះឡើយ ព្រោះថាបុគ្គលិកពេលខ្លះចង់បញ្ចេញមតិយោបល់ និង ចង់បានចម្លើយពិតប្រាកដទោះបីជាចម្លើយនោះមិនល្អស្តាប់ ឬ ក៏ជាព័ត៌មានមិនល្អក៏ដោយ។ យ៉ាងណាមិញ បើគ្រប់គ្រងជៀសវាងបញ្ហានេះដោយហេតុថាចង់ឲ្យបុគ្គលិកគ្រប់គ្នាស្រលាញ់ នេះមិនត្រឹមតែផ្តល់ទុក្ខទោសដល់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងផ្តល់ផលវិបាកដល់ក្រុមហ៊ុនទាំងមូលទៀតផង៕
9 comments
injectable ivermectin Propecia Comprar Viagra
Propecia Shop Pill [url=https://oscialipop.com]cheapest cialis[/url] Qwhynu generic cialis no prescription Finasteride Avidart Propecia https://oscialipop.com – cialis generic cost buy real cialis uk Llswfy
Ofjnuk [url=https://oscialipop.com]is there a generic cialis available[/url] Wiqlvl Cialis Utjnxb These medicines treat high blood pressure strokes or heart attacks. https://oscialipop.com – buying generic cialis online safe Edsrdh gdL
real money casinos [url=https://onlinecasinogameslots21.com/ ]online slots real money [/url] slot machines free games pch slots 200 free slot games