ការវិភាគ SWOT យុទ្ធសាស្រ្តស្វែងយល់ចំនុចខ្លាំង ចំនុចខ្សោយរបស់ខ្លួន

អ្នកប្រាកដជាទទួលបានជោគជ័យក្នុងជីវិត ប្រសិនបើអ្នកប្រើទេពកោសល្យរបស់អ្នកឲ្យអស់ពីលទ្ធភាព​។ ទន្ទឹមគ្នានេះដែរ​ អ្នកនឹងទទួលរងនូវបញ្ហាខ្លះៗជាមួយចំនុចខ្សោយរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកអាចគ្រប់គ្រងចំនុចខ្សោយទាំងនេះបាន នោះវាលែងជាបញ្ហាក្នុងការងារដែលអ្នកកំពុងប្រតិបត្តិទៀតហើយ ។

 

ចុះតើធ្វើយ៉ាងណាដើម្បីស្គាល់ភាពខ្លាំង និង ភាពខ្សោយ ហើយវិភាគអំពីឪកាស និង ការប្រឈមដែលនាំមកជាមួយគ្នានោះ ?

SWOT គឺជាយុទ្ធសាស្រ្តដ៏មានប្រយោេជន៏ដែលអាចជួយអ្នកបាន ។ ប្រសិនបើអ្នកក្រលេកមើលមកខ្លួនឯងដោយការប្រើគំរោងវិភាគ SWOT អ្នកអាចចាប់ផ្តើមបែងចែក និង អភិវឌ្ឍន៏​ ទេពកោសល្យ និង សមត្ថភាពដែលអ្នកត្រូវការជាចាំបាច់ដើម្បីសំរេចគោលដៅរបស់អ្នក ។

១.ភាពខ្លាំង

  • តើគុណសម្បត្តិអ្វីដែលអ្នកមានហើយអ្នកដទៃមិនមាន ? (ឧទាហរណ៏ ៖ ជំនាញ សញ្ញាប័ត្រ ការសិក្សា ឬការទំនាក់ទំនង... )
  • តើអ្នកអាចធ្វើអ្វីប្រសើរជាងអ្នកដទៃ ?
  • តើអ្វីដែលអ្នកដទៃ(​ ថៅកែរបស់អ្នក...) មើលឃើញហើយដូចទៅនឹងភាពខ្លាំងរបស់អ្នក ?
  • តើជោគជ័យរបស់អ្នកមួយណាដែលអ្នកមានមោទនភាពជាងគេ ?
  • តើអ្នកមានទំនាក់ទំនងជាមួយមនុស្សមានឥទ្ធិពលណាម្នាក់ដែលអ្នកដទៃមិនមានដែរឬទេ ?

ពិនិត្យមើលសំនួរខាងលើនេះដោយទស្សនៈផ្ទាល់ខ្លួនរបស់អ្នក និងពីមនុស្សជុំវិញខ្លួន។ កុំដាក់ខ្លួន​ឬអៀនពេកឡើយ ។ 

ការស្គាល់ និង ប្រើប្រាស់ភាពខ្លាំងរបស់អ្នកអាចធ្វើឲ្យអ្នកកាន់តែរីករាយ ថែមទាំងបំពេញការងារផ្សេងៗបានប្រសើរជាងមុន ។

២.ភាពខ្សោយ

  • តើការងារណាខ្លះដែលជាញឹកញាប់អ្នកគេចវេះ ពីព្រោះអ្នកមានអារម្មណ៏គ្មានភាពជឿជាក់ដើម្បីធ្វើវា ?
  • តើចំនុចខ្សោយអ្វីដែលអ្នកជុំវិញខ្លួនរបស់អ្នកមើលឃើញ ?
  • តើអ្នកមានទំនុកចិត្តពេញលេញទៅលើការសិក្សា និង ជំនាញរបស់អ្នកដែរឬទេ?បើមិនទេ តើចំនុចខ្សោយនោះនៅត្រង់ណា​?
  • តើអ្វីខ្លះជាទំលាប់មិនល្អដែលអ្នកមាននៅកន្លែងធ្វើការ(ឧទាហរណ៏ ៖ មកយឹតជាញឹកញាប់ មិនមានរបៀបរៀបរយ​ ឆាប់ឆេវឆាវ មិនមានភាពក្លាហានក្នុងការទទួលយកបញ្ហាស្មុគស្មាញ...) ?

ចំនុចនេះទាមទារឲ្យអ្នកត្រួតពិនិត្យមើល ចេញពីទស្សនៈផ្ទាល់ខ្លួន និងពីមនុស្សជុំវិញខ្លួន។មនុស្សជុំវិញខ្លួនអាចមើលឃើញពីចំនុចខ្សោយរបស់យើង ដែលយើងមិនដែលកត់សំគាល់ ឬ ធ្លាប់ដឹងពីមុនមក​ ។

ជាក់ស្តែង វាជារឿងប្រសើរបំផុតដែលយើងហ៊ានប្រឈមមុខជាមួយបញ្ហាមិនសប្បាយចិត្តបានកាន់តែលឿនតាមដែលអាចធ្វើទៅបាន ។ បើមិនដូច្នោះទេ វានឹងនាំបញ្ហាឲ្យយើងកាន់តែច្រើន​ជាងនេះ ។

៣.ឱកាស

  • តើមានបច្ចេកវិទ្យាថ្មីអ្វីអាចជួយអ្នកបាន​? ឬ តើអ្នកអាចរកជំនួយពីអ្នកដទៃ ឬ មនុស្សតាមអ៊ិនធើណេតបានដែឬទេ ?
  • តើសហគ្រាសរបស់អ្នកមានកំពុងលូតលាស់ដែរឬទេ​? បើសិនជាមាន តើធ្វើយ៉ាងណាខ្លះទើបអ្នកទទួលយកអត្ថប្រយោជន៏ពីទីផ្សារនេះបាន​?
  • តើអ្នកមានបណ្តាញទំនាក់ទំនងដែលអាចជួយអ្នក ឬ ផ្តល់យោបល់ល្អៗឲ្យដែរឬទេ​?
  • តើមានអ្នកប្រកួតប្រជែងរបស់អ្នកមួយចំនួនបរាជ័យក្នុងការបំពេញការងារសំខាន់ដែរឬទេ ? បើមាន តើអ្នកអាចទទួលបានអត្ថប្រយោជន៏អ្វីដែរឬទេពីកំហុសរបស់ពួកគេ ?
  • តើមានតំរូវការណានៅក្នុងក្រុមហ៊ុន​ ឬ សហគ្រាសរបស់អ្នកដែលមិនមាននរណាម្នាក់អាចជំនួសអ្នកបានដែរឬទេ ?
  • តើមានអតិថិជន ឬ អ្នកលក់របស់អ្នករិះគន់ពីអ្វីមួយនៅក្នុងក្រុមហ៊ុនអ្នកដែរឬទេ ? បើមាន តើអ្នកអាចបង្កើតឱកាសដោយផ្តល់នូវដំណោះស្រាយដល់ពួកគេបានដែរឬទេ ?

៤.ការប្រឈម

  • តើមានឧបសគ្គអ្វីដែលអ្នកកំពុងប្រឈមនៅកន្លែងធ្វើការ ?
  • តើមានមិត្តរួមការងាររបស់អ្នកប្រកួតប្រជែងដើម្បីមុខដំណែងដែរឬទេ ?
  • តើការងាររបស់អ្នកកំពុងប្រែប្រួលដែរឬទេ?
  • តើបំរែបំរួលផ្នែកបច្ចេកវិទ្យាគំរាមកំហែងដល់មុខដំណែងរបស់អ្នកដែរឬទេ ?
  • តើចំនុចខ្សោយរបស់អ្នកអ្វីខ្លះកំពុងនាំទៅកាន់បរាជ័យ ?

ដំណើរការវិភាគទាំងនេះនឹងផ្តល់ឲ្យអ្នកនូវគន្លឺះ ដែលបង្ហាញចេញពីអ្វីឲ្យអ្នកត្រូវតែបំពេញចន្លោះខ្វះខាតទាំងនោះ ។

 

ខាងក្រោមនេះគឹជាឧទាហរណ៏ ៖

នេះគឹជាការវិភាគ SWOT ទៅលើអ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយម្នាក់ (ឃីម)។

  • ចំនុចខ្លាំង
    • ខ្ញុំមានពោពេញទៅដោយគំនិតច្នៃប្រឌិត ។ ជាញឹកញាប់ ខ្ញុំធ្វើឲ្យអតិថិជនស្ញើចសរសើរជាមួយនឹងទស្សនវិស័យថ្មីៗទៅលើម៉ាក(Brand) របស់យើង ។
    • ខ្ញុំមានទំនាក់ទំនងល្អជាមួយអតិថិជន និង ក្រុមការងាររបស់ខ្ញុំ ។
    • ខ្ញុំមានលទ្ធភាពក្នុងការសួរសំនួរគន្លឹះដើម្បីរកឲ្យឃើញមុខព្រួញទីផ្សារត្រឹមត្រូវ ។
    • ខ្ញុំប្តេជ្ញាចិត្តយ៉ាងមោះមុតដើម្បីសំរេចជោគជ័យកសាង Brand ដល់អតិថិជន ។
  • ចំនុចខ្សោយ
    • ខ្ញុំមានចំនុចខ្លាំងមួយ គឺ មានតំរូវការដែលខានពុំបានត្រូវតែបំពេញការងារឲ្យលឿនបំផុត ហើយលុបវាចេញពីតារាងការងារចេញ ដូច្នេះហើយពេលខ្លះគុណភាពការងារមានបញ្ហានិងប៉ះពាល់ដល់លទ្ធផលការងារ ។
    • ហើយពេលខ្លះធ្វើឲ្យខ្ញុំស្មុគស្មាញនៅពេលមានការងារច្រើនពេក ។
    • ខ្ញុំមានអាការៈភ័យៗពេលធ្វើបទបង្ហាញទៅកាន់អតិថិជន ​ហើយ ភាពភ័យខ្លាចនិយាយជាសាធារណៈនេះធ្វើការធ្វើបទបង្ហាញមានភាពរអាក់រអួល ។
  • ឳកាស
    • អ្នកប្រកួតប្រជែងផ្នែកទីផ្សារជាមួយក្រុមហ៊ុនយើង ធ្វើឲ្យមានកេត្តិ៏ឈ្មោះមិនល្អដោយការបំរើសេវាកម្មដល់អតិថិជនអន់ ។
    • Director របស់យើងនឹងឆ្លងទន្លេសំរាលកូនឆាប់ៗនេះ ។ ទទួលខុសត្រូវការងារគាត់ជាឳកាសអភិវឌ្ឍន៏សមត្ថភាពសំរាប់ខ្ញុំ ។
  • ការប្រឈម
    • សីហា ជាមិត្តរួមការងារខ្ញុំ ។គាត់ពូកែនិយាយជាងខ្ញុំ ហើយគាត់តែងតែប្រកួតប្រជែងជាមួយខ្ញុំដើម្បីដណ្តើមដំណែង Director ។
    • ចំណុចខ្វះខាត ខ្ញុំច្រើនបាក់កំលាំង ហើយចំនុចអវិជ្ជមាននេះប៉ះទង្គិចដល់គំនិតច្នៃប្រឌិតរបស់ខ្ញុំ ។
    • សេដ្ឋកិច្ចបច្ចុប្បន្នកំពុងមានវិបត្តិលូតលាស់យឹត ។ ក្រុមហ៊ុនសហគ្រាស ជាច្រើនបានបញ្ឈប់បុគ្គលិក ហើយក្រុមហ៊ុនរបស់យើងក៏កំពុងពិនិត្យមើលដែរ ។

ជាលទ្ធផល នៃដំណើរការវិភាគនេះ ឃីមព្យាយាមប្រឹងប្រកួតប្រជែងជាមួយ សីហាដើម្បីដណ្តើមតំណែង Director ។ ពួកគេទាំងពីរសុទ្ធតែមានសមត្ថភាពទទួលការងារនេះ​ ។ហើយម្នាក់ៗព្យាយាមប្រើភាពខ្លាំងរបស់ខ្លួន។ចំពោះការភ្ញាក់ផ្អើលរបស់ឃីម សីហាដូចជាដឹងថាគាត់ធ្វើបទបង្ហាញបានល្អ ប៉ុន្តែគាត់សារភាពថាគាត់ស្ញើចសរសើរចំពោះគំនិតច្នៃប្រឌិតរបស់ឃីម ។

ដោយការងារជាក្រុម ពួកគេមានឳកាសដើម្បីធ្វើឲ្យអតិថិជនមានអារម្មណ៏ល្អប្រសើរអំពីសេវាកម្មដែលទទួលបាន។ នេះជាគុណសម្បត្តិ ដែលបានមកពីអ្នកប្រកួតប្រជែងរបស់ពួកគេផងដែរ ។

Back to blog

155 comments

brand provigil 100mg modafinil 200mg tablet

mflfsfka

hydroxychlorquine chloroquine brand name

wtsfeu

buy provigil sale

blkblskq

plaquenil wiki https://keys-chloroquineclinique.com/

hreour

hydroxycloro https://keys-chloroquineclinique.com/

dvsbow

Leave a comment