អ្នកប្រាកដជាទទួលបានជោគជ័យក្នុងជីវិត ប្រសិនបើអ្នកប្រើទេពកោសល្យរបស់អ្នកឲ្យអស់ពីលទ្ធភាព។ ទន្ទឹមគ្នានេះដែរ អ្នកនឹងទទួលរងនូវបញ្ហាខ្លះៗជាមួយចំនុចខ្សោយរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកអាចគ្រប់គ្រងចំនុចខ្សោយទាំងនេះបាន នោះវាលែងជាបញ្ហាក្នុងការងារដែលអ្នកកំពុងប្រតិបត្តិទៀតហើយ ។
ចុះតើធ្វើយ៉ាងណាដើម្បីស្គាល់ភាពខ្លាំង និង ភាពខ្សោយ ហើយវិភាគអំពីឪកាស និង ការប្រឈមដែលនាំមកជាមួយគ្នានោះ ?
SWOT គឺជាយុទ្ធសាស្រ្តដ៏មានប្រយោេជន៏ដែលអាចជួយអ្នកបាន ។ ប្រសិនបើអ្នកក្រលេកមើលមកខ្លួនឯងដោយការប្រើគំរោងវិភាគ SWOT អ្នកអាចចាប់ផ្តើមបែងចែក និង អភិវឌ្ឍន៏ ទេពកោសល្យ និង សមត្ថភាពដែលអ្នកត្រូវការជាចាំបាច់ដើម្បីសំរេចគោលដៅរបស់អ្នក ។
១.ភាពខ្លាំង
- តើគុណសម្បត្តិអ្វីដែលអ្នកមានហើយអ្នកដទៃមិនមាន ? (ឧទាហរណ៏ ៖ ជំនាញ សញ្ញាប័ត្រ ការសិក្សា ឬការទំនាក់ទំនង... )
- តើអ្នកអាចធ្វើអ្វីប្រសើរជាងអ្នកដទៃ ?
- តើអ្វីដែលអ្នកដទៃ( ថៅកែរបស់អ្នក...) មើលឃើញហើយដូចទៅនឹងភាពខ្លាំងរបស់អ្នក ?
- តើជោគជ័យរបស់អ្នកមួយណាដែលអ្នកមានមោទនភាពជាងគេ ?
- តើអ្នកមានទំនាក់ទំនងជាមួយមនុស្សមានឥទ្ធិពលណាម្នាក់ដែលអ្នកដទៃមិនមានដែរឬទេ ?
ពិនិត្យមើលសំនួរខាងលើនេះដោយទស្សនៈផ្ទាល់ខ្លួនរបស់អ្នក និងពីមនុស្សជុំវិញខ្លួន។ កុំដាក់ខ្លួនឬអៀនពេកឡើយ ។
ការស្គាល់ និង ប្រើប្រាស់ភាពខ្លាំងរបស់អ្នកអាចធ្វើឲ្យអ្នកកាន់តែរីករាយ ថែមទាំងបំពេញការងារផ្សេងៗបានប្រសើរជាងមុន ។
២.ភាពខ្សោយ
- តើការងារណាខ្លះដែលជាញឹកញាប់អ្នកគេចវេះ ពីព្រោះអ្នកមានអារម្មណ៏គ្មានភាពជឿជាក់ដើម្បីធ្វើវា ?
- តើចំនុចខ្សោយអ្វីដែលអ្នកជុំវិញខ្លួនរបស់អ្នកមើលឃើញ ?
- តើអ្នកមានទំនុកចិត្តពេញលេញទៅលើការសិក្សា និង ជំនាញរបស់អ្នកដែរឬទេ?បើមិនទេ តើចំនុចខ្សោយនោះនៅត្រង់ណា?
- តើអ្វីខ្លះជាទំលាប់មិនល្អដែលអ្នកមាននៅកន្លែងធ្វើការ(ឧទាហរណ៏ ៖ មកយឹតជាញឹកញាប់ មិនមានរបៀបរៀបរយ ឆាប់ឆេវឆាវ មិនមានភាពក្លាហានក្នុងការទទួលយកបញ្ហាស្មុគស្មាញ...) ?
ចំនុចនេះទាមទារឲ្យអ្នកត្រួតពិនិត្យមើល ចេញពីទស្សនៈផ្ទាល់ខ្លួន និងពីមនុស្សជុំវិញខ្លួន។មនុស្សជុំវិញខ្លួនអាចមើលឃើញពីចំនុចខ្សោយរបស់យើង ដែលយើងមិនដែលកត់សំគាល់ ឬ ធ្លាប់ដឹងពីមុនមក ។
ជាក់ស្តែង វាជារឿងប្រសើរបំផុតដែលយើងហ៊ានប្រឈមមុខជាមួយបញ្ហាមិនសប្បាយចិត្តបានកាន់តែលឿនតាមដែលអាចធ្វើទៅបាន ។ បើមិនដូច្នោះទេ វានឹងនាំបញ្ហាឲ្យយើងកាន់តែច្រើនជាងនេះ ។
៣.ឱកាស
- តើមានបច្ចេកវិទ្យាថ្មីអ្វីអាចជួយអ្នកបាន? ឬ តើអ្នកអាចរកជំនួយពីអ្នកដទៃ ឬ មនុស្សតាមអ៊ិនធើណេតបានដែឬទេ ?
- តើសហគ្រាសរបស់អ្នកមានកំពុងលូតលាស់ដែរឬទេ? បើសិនជាមាន តើធ្វើយ៉ាងណាខ្លះទើបអ្នកទទួលយកអត្ថប្រយោជន៏ពីទីផ្សារនេះបាន?
- តើអ្នកមានបណ្តាញទំនាក់ទំនងដែលអាចជួយអ្នក ឬ ផ្តល់យោបល់ល្អៗឲ្យដែរឬទេ?
- តើមានអ្នកប្រកួតប្រជែងរបស់អ្នកមួយចំនួនបរាជ័យក្នុងការបំពេញការងារសំខាន់ដែរឬទេ ? បើមាន តើអ្នកអាចទទួលបានអត្ថប្រយោជន៏អ្វីដែរឬទេពីកំហុសរបស់ពួកគេ ?
- តើមានតំរូវការណានៅក្នុងក្រុមហ៊ុន ឬ សហគ្រាសរបស់អ្នកដែលមិនមាននរណាម្នាក់អាចជំនួសអ្នកបានដែរឬទេ ?
- តើមានអតិថិជន ឬ អ្នកលក់របស់អ្នករិះគន់ពីអ្វីមួយនៅក្នុងក្រុមហ៊ុនអ្នកដែរឬទេ ? បើមាន តើអ្នកអាចបង្កើតឱកាសដោយផ្តល់នូវដំណោះស្រាយដល់ពួកគេបានដែរឬទេ ?
៤.ការប្រឈម
- តើមានឧបសគ្គអ្វីដែលអ្នកកំពុងប្រឈមនៅកន្លែងធ្វើការ ?
- តើមានមិត្តរួមការងាររបស់អ្នកប្រកួតប្រជែងដើម្បីមុខដំណែងដែរឬទេ ?
- តើការងាររបស់អ្នកកំពុងប្រែប្រួលដែរឬទេ?
- តើបំរែបំរួលផ្នែកបច្ចេកវិទ្យាគំរាមកំហែងដល់មុខដំណែងរបស់អ្នកដែរឬទេ ?
- តើចំនុចខ្សោយរបស់អ្នកអ្វីខ្លះកំពុងនាំទៅកាន់បរាជ័យ ?
ដំណើរការវិភាគទាំងនេះនឹងផ្តល់ឲ្យអ្នកនូវគន្លឺះ ដែលបង្ហាញចេញពីអ្វីឲ្យអ្នកត្រូវតែបំពេញចន្លោះខ្វះខាតទាំងនោះ ។
ខាងក្រោមនេះគឹជាឧទាហរណ៏ ៖
នេះគឹជាការវិភាគ SWOT ទៅលើអ្នកគ្រប់គ្រងផ្នែកផ្សព្វផ្សាយម្នាក់ (ឃីម)។
- ចំនុចខ្លាំង
- ខ្ញុំមានពោពេញទៅដោយគំនិតច្នៃប្រឌិត ។ ជាញឹកញាប់ ខ្ញុំធ្វើឲ្យអតិថិជនស្ញើចសរសើរជាមួយនឹងទស្សនវិស័យថ្មីៗទៅលើម៉ាក(Brand) របស់យើង ។
- ខ្ញុំមានទំនាក់ទំនងល្អជាមួយអតិថិជន និង ក្រុមការងាររបស់ខ្ញុំ ។
- ខ្ញុំមានលទ្ធភាពក្នុងការសួរសំនួរគន្លឹះដើម្បីរកឲ្យឃើញមុខព្រួញទីផ្សារត្រឹមត្រូវ ។
- ខ្ញុំប្តេជ្ញាចិត្តយ៉ាងមោះមុតដើម្បីសំរេចជោគជ័យកសាង Brand ដល់អតិថិជន ។
- ចំនុចខ្សោយ
- ខ្ញុំមានចំនុចខ្លាំងមួយ គឺ មានតំរូវការដែលខានពុំបានត្រូវតែបំពេញការងារឲ្យលឿនបំផុត ហើយលុបវាចេញពីតារាងការងារចេញ ដូច្នេះហើយពេលខ្លះគុណភាពការងារមានបញ្ហានិងប៉ះពាល់ដល់លទ្ធផលការងារ ។
- ហើយពេលខ្លះធ្វើឲ្យខ្ញុំស្មុគស្មាញនៅពេលមានការងារច្រើនពេក ។
- ខ្ញុំមានអាការៈភ័យៗពេលធ្វើបទបង្ហាញទៅកាន់អតិថិជន ហើយ ភាពភ័យខ្លាចនិយាយជាសាធារណៈនេះធ្វើការធ្វើបទបង្ហាញមានភាពរអាក់រអួល ។
- ឳកាស
- អ្នកប្រកួតប្រជែងផ្នែកទីផ្សារជាមួយក្រុមហ៊ុនយើង ធ្វើឲ្យមានកេត្តិ៏ឈ្មោះមិនល្អដោយការបំរើសេវាកម្មដល់អតិថិជនអន់ ។
- Director របស់យើងនឹងឆ្លងទន្លេសំរាលកូនឆាប់ៗនេះ ។ ទទួលខុសត្រូវការងារគាត់ជាឳកាសអភិវឌ្ឍន៏សមត្ថភាពសំរាប់ខ្ញុំ ។
- ការប្រឈម
- សីហា ជាមិត្តរួមការងារខ្ញុំ ។គាត់ពូកែនិយាយជាងខ្ញុំ ហើយគាត់តែងតែប្រកួតប្រជែងជាមួយខ្ញុំដើម្បីដណ្តើមដំណែង Director ។
- ចំណុចខ្វះខាត ខ្ញុំច្រើនបាក់កំលាំង ហើយចំនុចអវិជ្ជមាននេះប៉ះទង្គិចដល់គំនិតច្នៃប្រឌិតរបស់ខ្ញុំ ។
- សេដ្ឋកិច្ចបច្ចុប្បន្នកំពុងមានវិបត្តិលូតលាស់យឹត ។ ក្រុមហ៊ុនសហគ្រាស ជាច្រើនបានបញ្ឈប់បុគ្គលិក ហើយក្រុមហ៊ុនរបស់យើងក៏កំពុងពិនិត្យមើលដែរ ។
ជាលទ្ធផល នៃដំណើរការវិភាគនេះ ឃីមព្យាយាមប្រឹងប្រកួតប្រជែងជាមួយ សីហាដើម្បីដណ្តើមតំណែង Director ។ ពួកគេទាំងពីរសុទ្ធតែមានសមត្ថភាពទទួលការងារនេះ ។ហើយម្នាក់ៗព្យាយាមប្រើភាពខ្លាំងរបស់ខ្លួន។ចំពោះការភ្ញាក់ផ្អើលរបស់ឃីម សីហាដូចជាដឹងថាគាត់ធ្វើបទបង្ហាញបានល្អ ប៉ុន្តែគាត់សារភាពថាគាត់ស្ញើចសរសើរចំពោះគំនិតច្នៃប្រឌិតរបស់ឃីម ។
ដោយការងារជាក្រុម ពួកគេមានឳកាសដើម្បីធ្វើឲ្យអតិថិជនមានអារម្មណ៏ល្អប្រសើរអំពីសេវាកម្មដែលទទួលបាន។ នេះជាគុណសម្បត្តិ ដែលបានមកពីអ្នកប្រកួតប្រជែងរបស់ពួកគេផងដែរ ។
155 comments
https://www.hydroxychloroquinex.com/
hydroxychloroquine online sale hydroxychloroquine online sale
http://www.candipharm.com/
Serious Use Alternative 1 phenytoin will decrease the level or effect of perampanel by affecting hepatic intestinal enzyme CYP3A4 metabolism cialis prescription PL1 Opening plenary lecture
canadian generic pills http://candipharm.com