ពាក្យសម្តីមាស១០ឃ្លាពីក្នុងរឿងសាមកុកដើម្បីភាពជោគជ័យការរស់នៅប្រចាំថ្ងៃ

សាមកុក ជារឿងដែលប្រមូលផ្តុំនូវគំនិតល្អៗ និងបទពិសោធន៍ជីវិតជាច្រើនដល់មនុស្ស។ ទោះបីជាផ្ទៃរឿងទាំងមូល​និយាយពីសង្គ្រាមក៏ពិតមែន ប៉ុន្តែនៅតែអាចយកមកប្រើការកើតដដែល។ការស្វែងយល់ពីគំនិតល្អៗពីក្នុងរឿង គឺជារឿងធម្មតាទៅហើយក្នុងសម័យនេះ។ ដូច្នេះក្នុងអត្ថបទនេះ ខ្ញុំនឹងលើកយកពាក្យសម្តីពីក្នុងរឿងសាមកុកខ្លះៗមកបង្ហាញ និងពន្យល់ខ្លីៗដែលយើងអាចយកមកប្រើការបាន។

” សម្បកក្រៅឃើញដូចល្ងង់ តែធាតុពិតមហាប្រាជ្ញា ” ជូកឺលាង

យើងមិនអាចមើលមនុស្សលើសម្បកក្រៅបានទេ។ អ្នកខ្លះ ធ្វើឬកហំណាស់ តែគ្មានបានការអ្វីទេ ប៉ុន្តែមានអ្នកខ្លះទៀតធ្វើឬកគ្មានបានការ តែធាតុពិតលើសពីការនិយាយទៅទៀត។ ពាក្យនេះជូកឺលាងទូន្មានអ៊ួយយាន ដើម្បីកុំឱ្យគេមើលងាយមនុស្សដូចស៊ឺម៉ាអ៊ី។

” មានគុណធម៌ពេក ក្លាយជាល្ងង់ខ្លៅ ចិត្តល្អពេកក្លាយជាឡឺកឺ​ ” ស៊ីងអ៊ី

មានគុណធម៌ក្នុងខ្លួនជារឿងល្អ មានចិត្តល្អ ជារឿងត្រឹមត្រូវ តែបើថែមពាក្យពេកចូលមកវិញ រឿងទាំងពីរនេះនឹងនាំផលអាក្រក់ដល់ខ្លួនមិនខាន។ ជាពិសេស ក្នុងស្រុកយើងតែម្តង។ ស្រុកមិនអាក្រក់ខ្លាំងទេ ហើយក៏មិនល្អឥតខ្ចោះដែរ ដូច្នេះធ្វើអ្វីត្រូវមានព្រំដែនផង។ នៅក្នុងរឿងអ្នកមានគុណធម៌ពេក គឺលីវប៉ី ដោយសារតែគុណធម៌នេះ ត្រូវធ្វើឱ្យអ្នកដែលជ្រោមជ្រែង ប្រជារាស្រ្តលំបាកវេទនាជាមួយគ្នា។ គុណធម៌លីវប៉ី ធ្វើឱ្យរឿងរ៉ាវកាន់តែធ្ងន់ធ្ងរ។ គុណធម៌លីវប៉ីបានផ្លាស់ប្តូរក្រោយការស្លាប់របស់ផានថុង។ បន្ទាប់មក ខ្ញុំយល់ថា លីវប៉ីមានគុណធម៌ជាអ្នកដឹកនាំហើយ។

” ប្រញាប់តែងតាំងខ្លួនពេក អ៊ីចឹងគឺសុំទឹកភ្លៀងមុនពេលមេឃរាំងហើយ ” លីវប៉ី

ការប្រញាប់លើកខ្លួនឯងពេក គឺជាកំហុសមួយដែលភាគច្រើនធ្វើឱ្យបាត់បង់ឱកាសបន្តទៅមុខ។ សុំទឹកភ្លៀងមុនពេលមេឃរាំង បានន័យថា មិនចេះមើលកាលៈទេសៈត្រឹមត្រូវ ហើយធ្វើរឿងល្ងង់ដែលអ្នកដទៃមិនធ្វើ ព្រោះថាមេឃកំពុងភ្លៀងហើយ នៅសុំទឹកភ្លៀងអីទៀត។ ត្រង់នេះលីវប៉ី ពិភាក្សាជាមួយនឹងលីយាន មុននឹងសម្រេចចិត្តឡើងធ្វើជាស្តេច និងបង្កើតនគរស៊ូហាន។ គេមិនហាមឱ្យយើងមានមោទនភាពលើខ្លួនឯងទេ តែត្រូវមើលកាលៈទេសៈផង។

ពេលជ្រកកោនកន្លែងគេ រឿងអ្វីក៏ដោយក៏ត្រូវអត់ធ្មត់ ” លីវប៉ី

ត្រូវចេះអត់ធ្មត់ ដរាបណាយើងនៅតែពឹងលើអ្នកដទៃ។ បើយើងមិនទាន់ដុះស្លាបហើរបានត្រឹមត្រូវទេ កុំអាលបញ្ចេញអ្វីឱ្យគេឃើញ។ ពាក្យនេះលីវប៉ី ប្រដៅប្អូនធម៌ទាំងពីរឱ្យចេះអត់ធ្មត់ពេលដែលពួកគេមិនទាន់មានទឹកដីផ្ទាល់ខ្លួន។ យើងក៏គួរតែរៀនតាមដែរកន្លែងនេះ។ មិនមែនតែរឿងជ្រកកោននោះទេ គឺគ្រប់រឿង ។ និយាយឱ្យអាក្រក់ស្តាប់គឺ បើខាំមិនឈ្នះ កុំខាំ ។

អ្នកមានតែឈ្មោះ​តែគ្មានអំណាច ច្បាស់ជាវិនាស​ ” ធានហ្វុង

ឈ្មោះល្បី តែអំណាចមិនខ្ពស់ដូចឈ្មោះ ពេលជួបបញ្ហា ប្រាកដជាពិបាកឆ្លងផុតណាស់។ ពាក្យនេះប្រើត្រូវម៉ាច់ក្នុងស្រុកយើង។ ខ្វះអីអ្នកមានឈ្មោះល្បី គេស្គាល់ច្រើន គេគោរពនោះ តែសំខាន់តើពួកគាត់មានអំណាចឬអត់ ហើយបើមាន តើអំណាចនោះស្ថិតក្នុងប្រភេទណា។ ធានហ្វុង ទីប្រឹក្សាស្មោះត្រង់របស់យានសាវ ទូន្មានយានសាវបានល្អណាស់ តែគួរឱ្យស្តាយ យានសាវប្រើឱ្យគាត់សម្លាប់ខ្លួនលុបលាងទោស។ ចុងក្រោយវិនាសមែន។

” អ្នករុងរឿងនៅស្ងៀម អ្នកមានសមត្ថភាពនៅធម្មតា” លីវប៉ី

ពួកអ្នករហន់ ច្រើនតែទៅមុនគេ ចំណាំមើលទៅ។ ដូចជាការលេងហ្គេមចឹង ពេលវាយជាមួយបិសាច ពួកអាចេញមកដំបូងៗគ្មានបានការទេ មេខ្លាំងៗចេញចុងក្រោយទាំងអស់។ ដូច្នេះយើងត្រូវប្រយ័ត្នខ្លួនបន្តិច។ មានរឿងខ្លះ យើងត្រូវធ្វើឱ្យបានមុនគេ តែក៏មានរឿងខ្លះត្រូវនៅមើលសិនដែរ។ ពាក្យនេះលីវប៉ី សរសើរជូកឺលាងដែលនៅសម្ងំលើភ្នំ មិនចុះមកបញ្ចេញសមត្ថភាព។

” ដើម្បីគ្រប់គ្រងនគរ ត្រូវតែមានស្បែកមុខក្រាស់ ” លូស៊ូ

ការងារអ្វីក៏ដោយឱ្យតែមានទាក់ទងនឹងការដឹកនាំ ឬការគ្រប់គ្រង ត្រូវតែមានស្បែកមុខក្រាស់ មិនប្រកាន់នឹងពាក្យ និងទង្វើររបស់អ្នកដទៃ។ តួនាទីរបស់អ្នកដឹកនាំ គឺត្រូវធ្វើយ៉ាងណាឱ្យសម្រេចគោលដៅមួយដែលមានប្រយោជន៍រួម តែបើអ្នកដឹកនាំបែរមកចាប់អារម្មណ៍នឹងរឿងតូចតាចចេញពីមាត់អ្នកដទៃនោះ គោលដៅនោះបែបទៅមិនដល់ទេ។ លូស៊ូ ណែនាំស៊ុនឈានឱ្យចេះទ្រាំនឹងការប្រមាថរបស់អ្នកដទៃ ព្រោះនេះទើបជាសមត្ថភាពពិតរបស់អ្នកដឹកនាំ។ រៀនធ្វើស្បែកមុខក្រាស់ទៅ បើចង់ធ្វើជាអ្នកដឹកនាំ។

” អ្វីដែលគេចង់ឱ្យឯងមើលឃើញ គឺគេឱ្យឯងមើលឃើញ ” ចូវអ៊ី

មានពាក្យមួយឃ្លាគេនិយាយថា ” កុំជឿនូវអ្វីដែលយើងបានលឺ ហើយជឿតែពាក្យកណ្តាលបានហើយនូវអ្វីដែលយើងមើលឃើញ “។ ជួនកាលអ្វីដែលយើងឃើញអាចមិនមែនជាការពិតក៏ថាបាន។ សូមកុំគិតថា ទាល់តែតួកុន ទើបចេះសម្តែងឱ្យសោះ ព្រោះបើអ្នកគិតបែបនេះ ថ្ងៃណាមួយនឹងយំបោកខ្លួនហើយ។ ត្រង់នេះ ចូវអ៊ីបង្រៀនលីម៉ឺងឱ្យយល់ពីការប្រើល្បិចបំភាន់ភ្នែករបស់សត្រូវ។ តែយើងក៏ត្រូវរៀនពីចំណុចដូចគ្នាដែរ ចាំអីតែលីម៉ឹងបានរៀនបាននោះ។

” ឆ្កែទាល់ច្រក ប្រាកដជាផ្លោះជញ្ជាំង ” ឆិនកុងថាយ

ការរុញអ្នកណាម្នាក់ដល់ទាល់ច្រក មិនមែនជារឿងល្អនោះទេ។ នៅពេលទាល់ច្រក មនុស្សអាចនឹកឃើញវិធីយកឈ្នះក៏ថាបានដែរ។ នៅក្នុងការប្រកួតប្រជែងរបស់មនុស្សបច្ចុប្បន្ន គេមិនធ្វើឱ្យគូប្រជែងទាល់ច្រកនោះទេ គេនឹងទុកផ្លូវឱ្យដើររហូតចូលអន្ទាក់ដោយខ្លួនឯង ព្រោះការធ្វើបែបនេះ ធ្វើឱ្យគេអាចយកពាក្យថាគុណធម៌មួយទៀតផង។ ហើយជួនកាលគូប្រជែងនោះអាចនឹងដឹងគុណយើង ហើយមករួបរួមនឹងយើងផងក៏មាន។

” អ្នកពូកែច្បាំងសម្រុងទៅមុខរហូត អ្នកពូកែគិត​ខ្លាចមុខខ្លាចក្រោយ ” ឆិនអ៊ី

មានតែបានចាប់ផ្តើមធ្វើទេ ទើបមានឱកាសទទួលបានជោគជ័យ ។ ការគ្រាន់តែបានគិត មិនអាចបានផលទេ។ អ្នកខ្លះពូកែគិតខ្លះណាស់ មានគំនិតរាប់មិនអស់ តែមិនដែលបានយកគំនិតនោះមកធ្វើម្តងឡើយ។ ខ្ញុំក៏នៅក្នុងចំណោមនោះដែរ ហេតុនេះហើយខ្ញុំដឹងច្បាស់រឿងនេះ។ ខ្ញុំអត់មានបានរីកចម្រើនទៅមុខទេ ព្រោះអីគិតតែខ្លាចនេះ ខ្លាចនោះរហូត។ ឆិនអ៊ី ដែលជាទីប្រឹក្សាឆាវឆាវ បានឱ្យយោបល់កុំឱ្យគាត់ព្រួយបារម្ភ នៅពេលលើកទ័ពចេញអស់ពីនគរ។

ការរស់នៅរបស់យើង ថ្វីបើមើលទៅឃើញថាងាយស្រួល តែយើងនៅតែមិនអាចបោះបង់ការរៀនសូត្របន្ថែមបានដដែល។ កុំភ្លេចខ្លួន ហើយគិតថាយើងចេះគ្រប់មុខឱ្យសោះ។ ចូររៀនបន្ថែមគ្រប់ពេលដើម្បីរស់នៅ។ បើអ្នកទាំងអស់គ្នាចូលចិត្តការសរសេររបៀបនេះ សូមបញ្ចេញយោបល់ផង ខ្ញុំសរសេរតេសទេ។

 

Back to blog

10 comments

prednisone no script canadian[/url]

diffsmess

[/url]

diffsmess

online dapoxetine[/url]

diffsmess

Good idea for showing

Saroeun

ខ្ញុំចូលចិត្តសំនេរនេះណាស់!
តែត្រង់ចំនុច ឆ្កែទាល់ច្រក ធ្វើម្ដេចអាចនឹងអោយសត្រូវមកចុះញ៉មយើងបានទៅ?

Pisei

Leave a comment