កំហុស៤យ៉ាងរបស់អ្នកគ្រប់គ្រងធ្វើឲ្យបុគ្គលិកលាឈប់ដោយមិនដឹងខ្លួន

ជា​ទូទៅ​វិវាទ​ការងារ​រវាង​អ្នក​ដឹកនាំ និង បុគ្គលិក​តែង​កើត​មាន​ឡើង​ពី​កត្តា​មួយ​ចំនួន​ជុំវិញ​ទំនាស់​ផលប្រយោជន៍​នៅ​ក្នុង​ការងារ​នេះ​តែម្តង។ ​អ្នក​គ្រប់គ្រង​​ខ្លះ​បាន​មើល​រំលង​សមត្ថភាព​បុគ្គលិក ​តែ​ចូលចិត្ត​លើក​តម្កើង​ខ្លួន​ឯង​ជា​ធំ គិត​ថា​ខ្លួន​ឯង​ត្រូវ​គ្រប់​យ៉ាង មិន​យូរ​មិន​ឆាប់​ក្រុមហ៊ុន​នោះ​នឹង​សល់​តែ​​ស្បែក​នឹង​ឆ្អឹង​ជា​មិន​ខាន។


ហេតុដូច្នេះ​ហើយ ​ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ល្អ ​មិន​មែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ឡើយ ​ពោល​គឺ​ត្រូវ​​បង្កើត​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​​លទ្ធផល និង ទំនាក់ទំនង​ការងារ តម្លាភាព​រវាង​បុគ្គលិក​ម្នាក់​ទៅ​បុគ្គលិក​ម្នាក់​ទៀត​ជា​ដើម ដើម្បី​ឲ្យ​ស្ថាប័ន​​ទាំងមូល​បោះ​ជំហាន​ទៅ​មុខ។ ប៉ុន្តែ​បើ​អ្នក​គ្រប់គ្រង​នោះ​ប្រព្រឹត្ត​កំហុស​ចំនួន​៤ ខាងក្រោម​នេះ ទោះបី​ជា​ឲ្យ​ប្រាក់ខែ​រាប់​ពាន់​ដុល្លារ​ក៏​គ្មាន​បុគ្គលិក​ណា​ធ្វើ​ការ​ជាមួយ​ដែរ៖​


១) និយាយ​កុហក​ច្រើន

មិន​ចំពោះ​ថា​អ្នក​គ្រប់គ្រង​​​ ​និយាយ ឬ ពិភាក្សា​អ្វី​ក៏ដោយ​​ គ្មាន​ហេតុផល​ណា​មួយ​ដែល​​នាំឲ្យខ្លួន​បង្ហាញ​ភាព​មិន​ស្មោះត្រង់​ដល់​បុគ្គលិក​នោះ​ឡើយ។ ​អ្នក​គ្រប់គ្រង​​ល្អ មិន​ត្រូវ​មាន​អ្វី​ជា​អាថ៌កំបាំង​ ឬ យក​លេស​ច្រើន​គ្មាន​ហេតុផល​​នោះ​ទេ​។ ផ្ទុយ​ទៅវិញ​អ្នក​គ្រប់គ្រង​​ល្អ ​គឺ​ជា​អ្នក​គ្រប់គ្រង​ដែល​ពោរពេញ​ដោយ​សុចរិត​ភាព និង មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់។ ហេតុ​ដូច្នេះ​​ភាព​​ជា​អ្នក​គ្រប់គ្រង​ត្រូវ​ជៀសវាង​បញ្ហា​ភូត​កុហក​នេះ បើ​មិន​ដូច្នេះ​ទេ ​ខ្លួន​នឹង​បាត់បង់​ទំនុកចិត្ត និង ការ​គោរព​ពី​​ក្រុម​ការងារ​​របស់​ខ្លួន​​ជា​មិន​ខាន។ ​





២) ធ្វើ​ខ្លួន​ជា​អ្នក​ចេះ​ដឹង​គ្រប់​រឿង​ទាំងអស់


នៅ​ពេល​ដែល​បុគ្គលិក​​ម្នាក់​​មាន​មុខតំណែង​ជា​អ្នក​គ្រប់គ្រង បុគ្គល​នោះ​ប្រហែល​ជា​គិត​ថា ខ្លួន​មាន​​​​​គំនិត​ល្អ និង សមត្ថភាព​​គ្រប់គ្រាន់​សម្រាប់​​កាន់​​មុខ​តំណែង​នេះ​។ យ៉ាងណាមិញ ​សូម​​​កុំ​ភ្លេច​ថា បុគ្គលិក ឬ កូនចៅ​​ខ្លួន​ក៏​មាន​គំនិត​ល្អៗ​ដូច​​​ខ្លួន​ដែរ។ ប្រសិន​បើ​អ្នក​គ្រប់គ្រង​គិត​​ថា​ខ្លួន​គឺ​ជា​មនុស្ស​តែ​មួយ​គត់​ឈាន​មុខ​គេ និង​ដឹង​គ្រប់​រឿង​ ឬ ភាសា​ម្យ៉ាង​ទៀត​ថា​ ចេះ​តែ​ឯង​​នោះ ​​នៅ​ទី​បំផុត​ ​មិន​យូរ​មិន​ឆាប់​សូម​​​ត្រៀម​យក​លិខិត​លាឈប់​ពី​បុគ្គលិក​ឲ្យ​ហើយ​ទៅ។ យ៉ាងណាមិញ ​អ្នក​គ្រប់គ្រង​​អាច​រក្សា​​​ទំនាក់ទំនង​ការងារ​ល្អ​ប្រសើរ​តាម​រយៈ​​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ម្នាក់ៗ​​បញ្ចេញ​ទស្សនៈ គំនិត​យោបល់ និង សំណើ​ជា​មតិ​រិៈគន់​មួយ​ចំនួន​សំដៅ​ធ្វើ​ឲ្យ​សមិទ្ធផល​ការងារ​កាន់តែ​ប្រសើរ​ឡើង។ ​


៣) មិន​​ទុកចិត្ត​ដល់​បុគ្គលិក​គ្រប់​គ្នា


នៅ​កន្លែង​ការងារ​មិន​មែនជា​ទី​ឃុំឃាំង​ដែល​អ្នក​គ្រប់គ្រង​ត្រូវ​តែ​ចាក់សោ​ច្រវាក់ ឃ្លាំ​មើល​គ្រប់ពេល​នោះ​ឡើយ ហើយ​បើ​ព្យាយាម​ឈរ​នៅ​កៀកស្មាអោបដៃ ស៊ើបអង្កេត និង សាកសួរ​​ពួកគេ​គ្រប់​ជំហាន​នោះ ពួកគេ​​នឹង​បាត់បង់​ជំនឿ​ជឿ​ជាក់​​ និង អាក់អន់​ស្រពន់ចិត្ត​ជា​​មិន​ខាន។ ផ្ទុយ​ទៅវិញ​​​ ​ភាព​ជា​អ្នក​គ្រប់គ្រង​ដឹកនាំ​ស្ថាប័ន ​ត្រូវ​ផ្តល់​ទំនុកចិត្ត​ដល់​​បុគ្គលិក​ ដាក់​ការងារ​ឲ្យ​ពួកគេ​ធ្វើ បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ ។ សម្រាប់​​អ្នក​គ្រប់គ្រង​វិញ ​គ្រាន់តែ​​​​ដើរតួ​​​នាំ​ផ្លូវ និង នៅ​ពី​ក្រោយ​​ដើម្បី​ជំរុញ​​លើក​ទឹកចិត្ត​​គ្រប់​ជំហាន​ ព្រម​ទាំង​ផ្តល់​មតិ​កែលំអ​បាន​ហើយ​ ​នេះ​ទើប​​អាច​​រំពឹង​​​បាន​លទ្ធផល​ជា​ផ្លែផ្កា​មក​វិញ​​បាន​ពី​ពួកគេ។

 


៤) បង្កើត​ការ​សម្រេចចិត្ត​ខុស

វា​ជា​រឿង​ល្អ​នៅ​ពេល​ដែល​អ្នកគ្រប់គ្រង​មួយ​រូប ​គឺ​​​ជា​​មិត្តភក្ដិ​​ស្និទ្ធស្នាល​នៃ​បុគ្គលិក​របស់​ខ្លួន​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ទៀត​នោះ​គឺ​ត្រូវ​ចាំ​ថា បុគ្គល​នោះ​នៅ​តែ​ជា​អ្នក​គ្រប់គ្រង​​​របស់​ពួកគេ។ ហេតុដូច្នេះ​ រាល់​ការ​សម្រេចចិត្ត​ក្នុង​ការងារ​ វា​ប្រាកដ​ណាស់​ដែល​ថា ​​​ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ ការ​សម្រេចចិត្ត​របស់​​ខ្លួន​ត្រូវ​​ធ្វើ​ឡើង​​ឲ្យ​មាន​ភាព​ស៊ីចង្វាក់​បំផុត​ទៅ​នឹង​​អ្វី​ដែល​ជា​ការ​លើកឡើង​របស់​ពួកគេ​ម្នាក់។

 

នេះ​មិនមែន​ជា​អ្វី​ដែល​អ្នក​​គ្រប់គ្រង​ទាំងអស់​ត្រូវ​សម្រេច​ចិត្ត​ដោយ​ឯកឯង ហ៊ាន​អារកាត់​ដោយ​មិន​បាន​ពិភាក្សា​ជាមុន​​នោះ​ឡើយ ព្រោះ​ថា​បុគ្គលិក​ពេល​ខ្លះ​​ចង់​បញ្ចេញ​មតិ​យោបល់​ និង ចង់​បាន​​​​ចម្លើយ​ពិតប្រាកដ​ទោះបី​ជា​ចម្លើយ​នោះ​មិន​ល្អ​ស្តាប់​ ឬ ក៏​ជា​ព័ត៌មាន​មិន​ល្អ​ក៏ដោយ។ យ៉ាងណាមិញ បើ​​គ្រប់គ្រង​ជៀសវាង​បញ្ហា​នេះ​ដោយ​ហេតុ​ថា​ចង់​ឲ្យ​បុគ្គលិក​គ្រប់គ្នា​ស្រលាញ់ នេះ​មិន​ត្រឹមតែ​ផ្តល់​ទុក្ខទោស​ដល់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់​ផលវិបាក​ដល់​ក្រុមហ៊ុន​ទាំង​មូល​ទៀត​ផង៕

7 comments

hFsMZd

finasteride 5 mg generic tablets Positive cardiac biomarkers cTnT, cTnI, or CK MB

Dankinaby

Manuel GMQoRpEWRQVrP 5 21 2022 is generic cialis available

Amormmimb

I received all my items in a Medium sized USPS box with everything protected in bubble wrap cialis without a doctor’s prescription Another convenient and efficient way to induce pancreatitis is to inject L Arginine, which acts via a mechanism that is still not clearly understood 78

SyncPeacy

injectable ivermectin Propecia Comprar Viagra

unrendugh

Propecia Shop Pill [url=https://oscialipop.com]cheapest cialis[/url] Qwhynu generic cialis no prescription Finasteride Avidart Propecia https://oscialipop.com – cialis generic cost buy real cialis uk Llswfy

Leave a comment