មនុស្សម្នាក់ៗសុទ្ធតែចង់ទទួលជោគជ័យ មិនថា ក្នុងការងារ ការសិក្សា ឬ កិច្ចការជំនួញផ្សេងៗនោះទេ។ ប៉ុន្តែគ្មាននរណាម្នាក់អាចជៀសផុតពីការបរាជ័យឡើយ គ្រាន់តែថា ច្រើន ឬ តិចប៉ុណ្ណោះ។ ការបរាជ័យកើតឡើង មិនមែនគ្មានមូលហេតុនោះទេ។ ពេលខ្លះមនុស្សភាគច្រើន គិតតែរឿងជ្រៅៗពេក តែភ្លេចគិតរឿងតូចតាច ព្រោះយល់ថាវាមិនសូវសំខាន់ តែសូមកុំភ្លេចថា វាក៏ជាមូលហេតុដែលនាំឲ្យបរាជ័យផងដែរ។
ខាងក្រោមនេះ គឺជាហេតុផលដ៏សាមញ្ញ៣ យ៉ាងដែលធ្វើឲ្យមនុស្សបរាជ័យងើបមុខមិនរួច៖
១) គ្មានការចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន
បើទោះបីជាអ្នកមានសមត្ថភាព ប៉ុណ្ណាក៏ដោយ តែមនុស្សម្នាក់មិនអាចបង្កើតភាពជោគជ័យដ៏ធំធេងបានឡើយ ពោលគឺត្រូវការការសហការគ្នា។ អ្នកខ្លះមិនចូលចិត្តធ្វើការជាមួយអ្នកដទៃទេ ហើយចូលសម្រេចចិត្តកិច្ចការផ្សេងៗតែម្នាក់ឯង ឬ អាចនិយាយឲ្យស្រួលស្តាប់ថា ជាមនុស្សអត្តនោម័តិ។ មនុស្សម្នាក់មិនអាចគិត អ្វីៗបានគ្រប់ជ្រុងជ្រោយឡើយ តែបើធ្វើការជាក្រុមវិញ អាចបំពេញចន្លោះខ្វះខាតឲ្យគ្នាទៅវិញទៅមកបាន។ ការចុះសម្រុងជាមួយអ្នកដទៃពិតជាមានសារៈសំខាន់ណាស់ ដូច្នេះត្រូវបង្កើតទម្លាប់ធ្វើការជាមួយអ្នកដទៃ ឬ មនុស្សជុំវិញខ្លួនឲ្យបានឆាប់កាន់តែល្អ តាមរយៈបើកចិត្តឲ្យទូលាយទទួលយកភាពជាដៃគូ។
២) ឆាប់បោះបង់ នៅពេលជួបការលំបាក
មិនមែនជារឿងចម្លែកអ្វីនោះទេ ដែលមនុស្សគ្រប់គ្នាប្រឈមនឹងការលំបាក ព្រោះវាជាដំណើរធម្មជាតិស្រាប់ទៅហើយ តែអ្វីដែលសំខាន់នោះគឺ ថាតើត្រូវដោះស្រាយបញ្ហានោះដោយវិធីណា? ក្នុងស្ថានភាពលំបាកៗ ពាក្យថា ជោគជ័យឬ បរាជ័យ វាអាស្រ័យលើការស៊ូរបស់មនុស្ស។ បើសិនបើអ្នក ពិតជាចង់បានជោគជ័យ អ្នកមិនគួរឆាប់បោះបង់នោះទេ ព្រោះក្នុងលោកនេះ គ្មានអ្វីដែលដោះស្រាយមិនកើតទេ គ្រាន់តែត្រូវចំណាយពេល ក៏ដូចជាប្រើយុទ្ធសាស្ត្រល្អៗប៉ុណ្ណោះសម្រាប់ដោះស្រាយបញ្ហាលំបាកទាំងនោះ។ មនុស្សភាគច្រើន តែងតែបោះបង់រាល់ការងាររបស់ខ្លួន នៅពេលជួបការលំបាក ដូច្នេះបើសិនជាគេបរាជ័យ នោះវាគ្មានអ្វីចម្លែកទេ។
៣) ចូលចិត្តពន្យារពេល
ទម្លាប់អាក្រក់មួយ របស់មនុស្សគ្រប់រូប គឺមិនចូលចិត្តបំពេញការងារឲ្យរួចរាល់ទេ ពោលគឺតែងពន្យារពេលជានិច្ចបើទោះបីជាការងារនោះ ជាការងារយ៉ាងសាមញ្ញបំផុតក្តី។ ការងារខ្លះ ត្រូវចំណាយពេលយូរដើម្បីសម្រេច តែការងារខ្លះទៀតមិនបាច់ចាំប្រើពេលយូរពេកទេព្រោះវាមានលក្ខណៈងាយស្រួល។
យ៉ាងណាក៏ដោយ ការពន្យារពេលគឺជាទម្លាប់ស្រាប់ទៅហើយសម្រាប់មនុស្សដែលបរាជ័យនោះ ហើយពួកគេភាគច្រើនគេតែង ប្រើពាក្យថា “ចាំធ្វើពេលក្រោយ!” ចុះហេតុអ្វីមិនប្រើពាក្យថា “ធ្វើវាឲ្យចប់នៅពេលហ្នឹង!”។ នេះគឺជា កំហុសយ៉ាងសាមញ្ញបំផុតដែលយើងខ្វះការយកចិត្តទុកដាក់ ជាហេតុនាំឲ្យបរាជ័យកើតឡើងមិនចេះចប់៕
2 comments
cialis vs viagra But most of the time, she s enjoying a newfound calm I m a happier person
Scientists say it is pretty common for male nature but this phenomenon shall be cured as soon as possible. [url=https://newfasttadalafil.com/]Cialis[/url] The most common form is talipes equinovarus equino horse or clubfoot. Evlcqr Cialis Jcyyju https://newfasttadalafil.com/ – Cialis megaly