Theme Ace រចនាបថ ដូចទៅនឹង iOS9 ពេញនិយមសំរាប់អ្នកមិនទាន់ចង់ឡើង IOS9

ចំពោះមិត្ត ភាគច្រើន ប្រាកដជា ធ្លាប់ស្គាល់ បានប្រើប្រាស់ និង ពេញចិត្តTheme ទាំងបីនេះ រួចមកហើយ ។ Theme ទាំងនេះ មានឈ្មោះថា “Ace Yose”, “Ace N”, “Ace”។ ដោយសារ តែវាទើប នឹងធ្វើការ update ថ្មីដែលមាន រចនាបថ ស្រដៀងទៅនឹង iOS 9 ទើបយើងសម្រេច លើកយក វាមកបង្ហាញ ណាមួយ ចង់អោយប្រិយមិត្ត ដែលមិនទាន់ បានប្រើប្រាស់ Theme មួយនេះ បានសាកល្បង ជាមួយនឹង ស្តាយដ៏ទាក់ទាញ របស់វាផងដែរ។

1. Ace IOS9

 

2. Ace Yose IOS9

 

3. Ace N IOS9

 

ចំពោះ theme ទាំងបីនេះ គឺត្រូវបានដាក់ លក់នៅក្នុង Cydia ក្នុងតម្លៃ 1.99$ ប៉ុន្តែមិត្ត អ្នកអាន ក៏អាចទាញយក ដោយឥត គិតថ្លៃ ផងដែរ ដោយគ្រាន់ អនុវត្ត តាមការណែនាំ ដូចខាងក្រោម ៖

តម្រូវការ៖

  • iDevice ដែលដំណើរការចាប់ពី iOS 8 ឡើងទៅ
  • ត្រូវតែធ្វើការ jailbreak អោយបានត្រឹមត្រូវ និងបាន តម្លើងនូវ Cydia ជំនាន់ចុងក្រោយ
  • មានតម្លើង Winterboard ពី Cydia រួចជាស្រេច។

របៀបតម្លើង៖

  • ជាដំបូង សូមចូលទៅកាន់ Cydia រួចធ្វើការបន្ថែម Source “repo.biteyourapple.net” ដោយចូល ទៅកាន់ Tab “Sources” > ចុច Edit > Add > វាយបញ្ចូល “repo.hackyouriphone.org” (ហាមលុប http://) > Add Source (បើធ្លាប់ Add រួចម្តងហើយ សូម Add ម្តងទៀត ដើម្បីអោយ Source ធ្វើការ Refresh)
  • បន្ទាប់មកទៀត នៅក្នុង Cydia ដដែលសូមចូល ទៅកាន់កន្លែង Search រួចធ្វើការ ស្វែងរក ដោយវាយ បញ្ចូលពាក្យ នូវឈ្មោះ ណាមួយ ខាងលើ ដែលអ្នក ចូលចិត្ត (យក Theme ដែលមាន កន្ទុយ iOS 9 និង Logo Cydia ពណ៌ខៀវ ដើម្បីឥត គិតថ្លៃ) > Install > Confirm រួចរង់ចាំ ដល់វាដំណើរ ការចប់ រួចចុចលើពាក្យ “Restart Springboard ឬ Return To Cydia”
  • ឥឡូវនេះ អ្នកបានតម្លើង វាបានដោយ ជោគជ័យហើយ ដូចនេះ ដើម្បីផ្លាស់ប្តូរ Theme ដែលទើបនឹង តម្លើងនោះ សូមចូល ទៅកាន់ Settings > Winterboard > ជ្រើសយក ទាំងអស់ ចំពោះ Theme ណាដែល មានពាក្យ ដូចឈ្មោះ ដែលអ្នក បានទាញយក ប៉ុន្តែប្រសិនបើ កំពុងប្រើប្រាស់ Theme ណាមួយនោះ សូមដោះធីក ទៅលើ Theme ទាំងនោះ ចោលផង
  • ជាចុងក្រោយ សូមថយក្រោយ (Back) មួយជំហាន ដោយស្ថិតនៅក្នុង ទំព័រដើមរបស់ Winterboard ចុចលើពាក្យ “Respring” រួចធ្វើការ រង់ចាំដល់ វាដំណើរការចប់ ជាការស្រេច។

បញ្ជាក់៖ ដើម្បីកុំអោយ មានភាពរញ៉េរញ៉ៃ ក្នុងការជ្រើសរើស Theme សូមប្រិយមិត្ត ធ្វើការលុប ចោលនូវ Theme ចាស់ៗដែល អ្នកគិតថា មិនសូវ ប្រើប្រាស់ ជាមុនសិន។

Back to blog

Leave a comment